បុគ្គលិកដែលធ្វើការចាប់ពី៧ឆ្នាំចុះក្រោម ស្រ្តីឧកញ៉ាវ័យក្មេង លី ដាលីន ប្រគល់រង្វាន់លើកទឹកចិត្ត

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា លី ដាលីន បានប្រគល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកនៃក្រុមហ៊ុន ប្រ៊េដថកកម្ពុជា (BreadTalk) ដែលបានចូលបំរើការងារក្នុងក្រុមហ៊ុនរបស់លោកស្រីចាប់ពី៣ឆ្នាំ ៥ឆ្នាំ និង៧ឆ្នាំ ដើម្បីបញ្ជាក់ពីការគិតគូរនិងថ្លែងអំណរគុណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើបណ្តាញសង្គមនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន BreadTalk បានប្រកាសអបអរសាទរដល់បុគ្គលិកដែលបានបំរើការងារជាមួយនិង ប្រ៊េដថកកម្ពុជា អស់រយៈពេល ៣ឆ្នាំ ៥ឆ្នាំ និង ៧ឆ្នាំ កន្លងមក ក្រុមហ៊ុនតែងតែគិតគូរដល់បុគ្គលិកដោយទទួលបាននូវរង្វាន់លើកទឹកចិត្តក៏ដូចជាលិខិតថ្លែងអំណរគុណពីលោកស្រីឧកញ៉ា លី ដាលីន ដែលជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន ប្រ៊េដថកកម្ពុជា។

លោកស្រីឧកញ៉ា​ លី ដាលីន ជាអគ្គនាយក​ក្រុមហ៊ុន Cham & Ly Corporation ដែលបានទិញសិទ្ធិអាជីវកម្មហាង​នំបុ័ង​អន្តរជាតិដ៏ល្បីល្បាញ BreadTalk នៅប្រទេសសិង្ហបុរី មកប្រកួតទីផ្សារកម្ពុជា កាលពីឆ្នាំ២០១៤។ ក្រៅពីហាងនំប័ុង BreadTalk លោកស្រីក៏បានវិនិយោគទៅលើវិស័យសាងសង់លំនៅដ្ឋាន ឈ្មោះ បុរី The Residence ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន Daline Property Development Co. Ltd.។

តាមសេចក្តីរាយការណ៍ដែលសារព័ត៌មានឧកញ៉ាញូស៍ (Oknha News) ទទួលបាន លោកស្រីឧកញ៉ា លី ដាលីន ជាប្អូនអ្នកឧកញ៉ា លី ហុង ថៅកែសណ្ឋាគារលំដាប់ផ្កាយ ទល់មុខផ្សារទំនើប អ៊ីអនម៉លភ្នំពេញទី១ ឈ្មោះ The Penthouse Resident ដែលចំណាយទុនវិនិយោគ ៣០លានដុល្លារ។ ស្វាមីលោកស្រីគឺ លោក ចម បូរិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកូនប្រុសលោក ចម ប្រសិទ្ធិ អតីតរដ្ឋមន្រ្តីនៃក្រសួងនេះ។