សណ្ឋាគារលំដាប់ផ្កាយ ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) នៅជិតស្ពានអាកាសក្បាលថ្នល់ របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា សម្រេចបាននូវភាពជោគជ័យថ្មីមួយទៀត ដោយឈ្នះពានរង្វាន់ប្រណិតលំដាប់ពិភពលោកដ៏មានកិត្យានុភាពចំនួនបី កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមការឱ្យដឹងពីសណ្ឋាគារ សាន់ & មូន រីវើសាយ កាលពីថ្ងៃទី២៤ ខែមករា ការឈ្នះពានរង្វាន់ប្រណិតលំដាប់ពិភពលោកដ៏មានកិត្យានុភាពចំនួនបី គឺមានដូចជា៖
១)សណ្ឋាគារ ដែលមានសាលប្រជុំនិងកន្លែងរៀបចំកម្មវិធីដ៏ប្រណិត
២)សណ្ឋាគារដែលមានរចនាបថបែបប្រណិត និង
៣)សណ្ឋាគារដែលមានភាពទំនើបស៊ីវិល័យ។

ជាមួយនឹងភាពជោគជ័យថ្មីនេះ សណ្ឋាគារ សាន់ & មូន រីវើសាយ ក៏សូមគោរពថ្លែងអរគុណដល់ភ្ញៀវ បុគ្គលិក និងដៃគូសហការដ៏ល្អទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យសណ្ឋាគារមួយនេះ សម្រេចបាននូវកិត្យានុភាពដ៏អស្ចារ្យទាំងនេះ។ SUN & MOON, Riverside Hotel ប្តេជ្ញាថានឹងបន្តផ្តល់សេវាកម្មល្អ គំនិតច្នៃប្រឌិត និងការស្នាក់នៅដែលប្រកបដោយប្រណិតភាព។ ពេលវេលាល្អៗដែលមិនអាចបំភ្លេចបាននៅមានជាច្រើនទៀត ជាមួយនឹងសណ្ឋាគារ សាន់ អែន មូន រីវើសាយ។
គួររំឭកថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានចេញវិញ្ញាបនបត្រទទួលស្គាល់ សណ្ឋាគារ សាន់ & មូន ហូថេល ជាសណ្ឋាគារជ័យលាភី ជាប់ឈ្មោះជា “អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ផងដែរ។

សូមជម្រាបជូនថា សណ្ឋាគារ សាន់ & មូន រីវើសាយ សាងសង់ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ បែបបដិសណ្ឋារកិច្ច វិនិយោគដោយកូនខ្មែរ ដោយមាន អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាសហគ្រិនឆ្នើមក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច, និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សាន់ & មូន គ្រុប ជាអ្នកផ្ដួចផ្ដើមស្ថាបនា។ សណ្ឋាគារផ្កាយ ៥ លំដាប់អន្តរជាតិ សាន់ & មូន រីវើសាយ មានទីតាំង ស្ថិតនៅប្របនឹងមាត់ទន្លេបាសាក់ កែងគល់ស្ពានព្រះមុន្នីវង្ស ក្បាលថ្នល់ ក្នុងខណ្ឌច្បារអំពៅ៕








