ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសដាក់លក់ដីទំហំជាង ៣០ហិកតា ក្នុងតម្លៃពិសេស

ជុំវិញ​ឧកញ៉ា

ឱកាសទិញដីតម្លៃក្រោមទីផ្សារ សម្រាប់អភិវឌ្ឍន៍ជាគម្រោងបុរី នៅលើទឹកដី នៃខណ្ឌកំបូល​ រាជធានីភ្នំពេញ! ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia នាថ្ងៃទី២៦ ខែមករា​ នេះ បាន​ប្រកាស​លក់​ដី​មួយកន្លែង មានទំហំ ៣០ហិកតា​និង​៤២៧ម៉ែត្រការ៉េ លក់ក្នុងតម្លៃល្អ និង​អាច​ចរចាបាន ស្ថិតនៅទីតាំងដ៏​មានសក្ដា​នុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ប្រាប់ Oknha News ពីព័ត៌មានលម្អិតរបស់ទីតាំងដីនោះថា ទីតាំងដីនោះ គឺ​ស័ក្តិសមមែនទែន សម្រាប់អ្នកវិនិយោគណា ដែលពួកគាត់ចង់ទិញ ដើម្បីអភិវឌ្ឍន៍ជាបុរី ហើយលក់ក្នុងតម្លៃធម្យម ព្រោះថា ជាទីតាំងប្រជុំជន និងហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង រួចជាស្រេចហើយ។

ប្រធានស្ថាបនិក KW Cambodia រូបនេះ បានរៀបរាប់ពីទីតាំងដីតម្លៃខ្ទង់រាប់សិបលានដុល្លារ នោះថា៖ “ដីល្អជាង ៣០ហិកតា នៅក្នុងខណ្ឌកំបូល កំពុងរកម្ចាស់ថ្មី ដើម្បីឱ្យ​រីកចម្រើន​ទាំងអស់គ្នា”។

សូម​ជម្រាប​ជូន​ថា ទីតាំងដីជាង ៣០ហិកតា ខាងលើនេះ ស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានី​ភ្នំពេញ ទល់មុខវត្តភ្នៀត ហើយ​ជាទីតាំងដែលមានសក្ដានុពល ប្រជុំជន មានផ្លូវខ្វាត់ខ្វែង ល្អបំផុតក្នុងការអភិវឌ្ឍ ជាពិសេស​សាងសង់​បុរី។ អ្វី​​កាន់​តែ​ពិសេស​ ដី​នេះ​​គឺ​មាន​ប្លង់រឹង LMAP​ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ស្រប​ច្បាប់ ១០០%។ សម្រាប់​ព័ត៌មាន​លម្អិត លោកអ្នកអាច​ទាក់ទងលេខទូរស័ព្ទ​ដោយផ្ទាល់ 012 96 2000 ៕