ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ បានចុះហត្ថលេខាចេញសេចក្តីប្រកាសស្តីពីពិធីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ក្នុងខ្លឹមសារលិខិតបានឱ្យដឹងថា តាមរយៈលិខិតសូមព្រះរាជានុញ្ញាតចូលក្រាបបង្គំគាល់របស់សមាគម អង្គព្រះមហាក្សត្របានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជូន ឧកញ៉ា តែ តាំងប៉ សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រតិភូក្រុមប្រឹក្សា សរុបចំនួន ១០៨រូប ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយដង្វាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក ក្នុងព្រះបរមរាជវាំង នៅព្រះរាជដំណាក់សិរីមង្គល។

សូមអានខ្លឹមសារលទ្ធផលពិធីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ របស់សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទាំងស្រុងដូចខាងក្រោម៖



