មុននេះបន្តិច លោកឧកញ៉ា ចិត្តធម៌ស្រី ចាន់ថន បានប្រកាសលើកផេកផ្លូវរបស់លោកឧកញ៉ាថា លោកនឹងចេញថ្លៃព្យាបាលកីឡាករ មឿន សុខហ៊ុច ដែលរងរបួសបាកជើង ទាំងអស់។

ផេកJet Man ដែលគេស្គាល់ថាជា ផេករបស់ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរបែបនេះថា”ប្អូន មឿន សុខហ៊ុច រងរបួសបាកជើង ព្រមទាំងជំពាក់ធនាគារទៀត បងនឹងរាបរងចេញថ្ងៃព្យាបាលទាំងអស់ ដល់ប្អូន” ។ បន្ថែមលើនេះ លោកឧកញ៉ា បានបញ្ជាក់ជាមួយគេហទំព័រ ឧកញ៉ាញូស៍Oknha.newsថា ពេកនេះ ក្រុមគ្រួសាកីឡាករ មឿន សុខហ៊ុច កំពុងដឹកយកទៅពេទ្យ ចំពោះថ្លៃព្យាបាលអស់ចំនួនប៉ុន្មាន លោកឧកញ៉ា មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអស់ចំនួនប៉ុន្មានក៏លោកឧកញ៉ាចេញឲ្យដែរ ចំពោះថ្លៃកីឡាកររូបនេះ ជំពាក់ធនាគារ លោកឧកញ៉ា សូមមិនលូកដៃឡើយ៕


