ឧកញ៉ា ឆាយ ស៊ីវលីន ៖ការផ្សព្វផ្សាយពីរូបភាពអសន្តិសុខក្នុងសង្គម ធ្វើឱ្យប៉ះពាល់ទៅដល់ការទាក់ទាញ់ភ្ញៀវបរទេស

ជុំវិញ​ឧកញ៉ា


សម្រាប់វិស័យទេសចរណ៍ត្រូវធ្វើយ៉ាងណានៅក្នុងតំបន់ឬក្នុងខេត្តមានសុវត្ថិភាព មានសន្តិសុខល្អដើម្បីឱ្យភ្ញៀវមានភាពជឿជាក់ក្នុងការដើរទៅកម្សាន្ត ។ក្នុងនាមផ្នែកឯកជនស្ថិតនៅក្នុងវិស័យមួយនេះប្រកាសគាំទ្រ ការបំបាត់ចោលកន្លែងដែលមានការបាញ់កាំភ្លើងផ្នែកឯកដែលមាននៅតាមតំបន់។ ព្រោះសម័យព័ត៌មានវិទ្យាដែលកំពុងមានការរីកចម្រើននេះ បើមានហេតុការណ៍មិនល្អអ្វីមួយមានការផ្សព្វផ្សាយកើតឡើង ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍របស់ភ្ញៀវទេសចរមិនខាន។ នេះបើយោងតាមប្រធានសមាគមទេសចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ឆាយ ស៊ីវលីន

ប្រសិនបើកម្ពុជានៅមានរូបភាពព ឬការផ្សព្វផ្សាយអំពីព័ត៌មានអសន្តិសុខពីសង្គមវាជះឥទ្ធិពលបែបណាខ្លះទៅដល់វិស័យទេសចរណ៍ ពិសេសសម្រាប់ភ្ញៀវអន្តរជាតិ?

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា រូបភាពដែលបង្ហាញពីភាពអវិជ្ជមានសុទ្ធតែជះឥទ្ធិពលមិនល្អទៅដល់វិស័យទេសចរណ៍។ ព្រោះភ្ញៀវទេសចរចេញដើរកម្សាន្ត គេមិនមែនមកធ្វើបេសកម្មនោះទេ គេចូលកម្ពុជាគឺចង់លំហែរដើម្បីទទួលបានបទពិសោធន៍ថ្មីៗនិងមានអនុស្សាវរីយ៍ល្អ។ ដូចនេះកន្លែងលំហែរ ឬកន្លែងកម្សាន្ត ទាមទារឱ្យមានសុវត្ថិភាព សន្តិភាព និងពោពេញទៅដោយសេចក្តីសប្បាយរីករាយ។

ឧកញ៉ាលើកឡើងថា ប្រសិនបើភ្ញៀវទេសចរមើលឃើញនៅព័ត៌មានសំបូរទៅដោយភាពអវិជ្ជមានច្រើន ក៏គេអត់ប្រថុយប្រថានចូលទៅប្រទេសនោះទេ ព្រោះមកដល់សម័យកាលនេះគេមានជម្រើសច្រើន ក្នុងការសម្រេចចិត្ត ដោយនៅក្នុងមួយឆ្នាំគេមានគម្រោងដើរចេញក្រៅយ៉ាងច្រើន២ដងប៉ុណ្ណោះ។ ដូចនេះគេចង់បានកន្លែងដែលពោពេញទៅដោយទំនុកចិត្តក្នុងការដើរកម្សាន្តនៅទីនោះ។

ក្នុងប្រទេសមួយមានការបង្ហាញរូបភាពឬព័ត៌មានល្អៗនៅក្នុងសង្គម នឹងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរចូលមកកម្សាន្តច្រើន តែបើប្រទេសនោះសំបូរទៅដោយរូបភាពមិនល្អនៅក្នុងសង្គមប្រាកដជាមានការខាត់បង់ផលប្រយោជន៍ក្នុងការទទួលបានភ្ញៀវទេសចរបរទេសមិនខាន ស្របពេលនៅលើពិភពលោកចំនួនកំពុងធ្វើការប្រកួតប្រជែងអំពីគុណភាព សុវត្ថិភាព សន្តិសុខរបស់ខ្លួន ក្នុងគោលបំណងបង្ហាពីការយកចិត្តទុកដាក់ទៅលើភ្ញៀវទេសចរ។

ឧកញ៉ាសង្កត់ធ្ងន់ដូច្នេះថា «កាលណាយើងអត់មានការផ្សព្វផ្សាយនៅរូបភាពដែលបង្ហាញពីភាពអវិជ្ជមានឬភាពអសន្តិសុខរបស់ក្នុងសង្គម ហើយឈានទៅរឹតត្បិតមិនឱ្យមានការបាញ់កាំភ្លើងនៅតាមក្លឹបផ្នែក ឯកជនថែមទៀតនោះ វាជាព័ត៌មានល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលគេគិតថាកម្ពុជាគឺជាប្រទេសប្រទេសមួយដែលពោពេញទៅដោយស្នាមញញឹមច្រើន ហើយប្រជាពលរដ្ឋមានបុគ្គលិកលក្ខណៈស្លូតបូត»។

បើតាមឧកញ៉ា ឆាយ ស៊ីវលីន បើប្រទេសកម្ពុជាអាចអាចឈានទៅលុបបំបាត់បាននៅភាពអវិជ្ជមានការបាញ់បោះភ្ញៀវទេសចរនិងជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ ហើយកម្ពុជាក៏ទទួលបានផលចំណេញមួយចំណែកផ្សេងទៀត តាមរយៈការផ្សព្វផ្សាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត៕តាកែវ