គណបក្សប្រជាប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង ឧកញ៉ា អេង ចំរើន ជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានបក្សប្រជាប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើតាមលិខិតតែងតាំងដែល Oknha News ទទួលបាន នាព្រឹកថ្ងៃអង្គារនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ជាទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, ជាប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផងដែរ៕


