កូនប្រសារអ្នកឧកញ៉ាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណបក្សប្រជាជន ចូលរួមបើកយុទ្ធនាការឃោសបោះឆ្នោតសមាជិកព្រឹទ្ធសភា

ជុំវិញ​ឧកញ៉ា

កូនប្រសារអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គឺឧកញ៉ា សេង ញ៉ក បានចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ កាលព្រឹកថ្ងៃទី ១០ ខែកុម្ភៈ នៅខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានការចូលរួមពីសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងរដ្ឋសភា ក្រុមការងារចុះជួយក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងសមាជិកឃុំក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ សរុបប្រមាណ ៥០០ នាក់។

មានអាយុ ៤៤ឆ្នាំ ឧកញ៉ា សេង ញ៉ក ជាអ្នកនយោបាយវ័យក្មេង ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺមកពីខាងគណបក្សប្រជាជនកម្ពុជា។ ឧកញ៉ា សេង ញ៉ក ជាសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ជានាយកក្រុមហ៊ុន L.Y.P Group និងជាអគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ួហ្គើ។

លោកជា​ស្វាមី​របស់​លោកស្រី លី អាផណ ​​កូនស្រី​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា, ទីប្រឹក្សាផ្ទាល់​នាយករដ្ឋមន្ដ្រី, ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប៕

ឆ្វេង៖ ឧកញ៉ា សេង ញ៉ក ពាក់អាវស កំពុងពិនិត្យឯកសារ