ឧកញ៉ា សឹង ចាតវិជ្ជា ចែករំលែកគន្លឹះផែនការ១១ចំណុចក្នុងដំណើរការរកស៊ី

ជុំវិញ​ឧកញ៉ា


សហគ្រិនវ័យក្មេង ឧកញ៉ា សឹង ចាតវិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ ចែករំលែកគន្លឹះផែនការចំនួន១១ចំណុច ដល់អ្នករកស៊ីគ្រប់រូប ហើយផ្ដាំអ្នករកស៊ីគ្រប់រូប កុំមានមោទនភាពជាមួយភាពជោគជ័យតែមួយពេលខ្លីរបស់ខ្លួន បើមិនចេះ ត្រូវពឹងគេអ្នកចេះ។ នេះបើតាមការចែករំលែករបស់លោកឧកញ៉ា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សឹង ចាតវិជ្ជា បានលើកឡើងថា នៅក្នុងដំណើរការរកស៊ីត្រូវមានផែនការទើបល្អ។ លោកឧកញ៉ាយល់ឃើញថា អ្នករកស៊ីគួរតែ៖១, មិនចេះ ត្រូវពឹងអ្នកចេះកុំមោទនភាពជាមួយភាពជោគជ័យមួយពេលខ្លីតែម្នាក់ឯង។ ២,ការរកស៊ី ដូចជាការចិញ្ចឹមកូន មានវិន័យល្អ អត់វិន័យខូច។ ៣,គិតហើយធ្វើ ១០ដង ខុស៩ដង ល្អជាងគិតហើយ មិនធ្វើទាំង ១០ ដង។ ៤,ងើបពីព្រឹកក៏បាន ងើបពេលថ្ងៃក៏បាន ឱ្យតែមានផែនការច្បាស់លាស់គឺមានបានដូចគ្នា។ ៥,ហិរញ្ញវត្ថុ(លុយ) សំខាន់ណាស់ កុំជំពាក់គេច្រើនម្ចាស់ ដោយលេសខ្ចីមករកស៊ី ព្រោះអ្នករកស៊ីពិតប្រាកដអត់មានបំណុលវ័នកទេ។ ៦,អ្នក ចាប់ផ្តើមដៃទទេដើរយឺតមិនងាយដួល អ្នកមានលុយស្រាប់ដើរលឿនតែងាយភ្លើតភ្លើន។ ៧,គ្រប់គ្រងមនុស្សប្រើច្បាប់ រក្សា មនុស្សប្រើបេះដូង។ ៨,លុយទិញអ្វីក៏បានដែរ។ ៩,System គ្រប់គ្រងមនុស្សបានល្អជាងមនុស្ស។ ១០,ការប្រថុយ ប្រថាន គឺជាចំណុចខ្លាំង ហើយក៏ជាចំណុចខ្សោយ។ ១១,សម្រេចចិត្តខុសក៏ដោយ ឱ្យតែនៅសល់បទពិសោធន៍ វានឹងទូរទាត់មក វិញពេលក្រោយ។

សូមជម្រាបជូនថា ឧកញ៉ា សឹង ចាតវិជ្ជា ជាសហគ្រិនវ័យក្មេងមួយរូប ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ ផ្ដើមចេញរកស៊ីដំបូងដោយចាយដើមទុនត្រឹមតែ៣០០០ដុល្លារប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២០ លោកឧកញ៉ា បានចាប់រកស៊ីលើការនាំចូលអាហារបំប៉ន និងគ្រឿងសំអាងពីប្រទេសកូរ៉េទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះ៕