ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានសហការជាមួយដៃគូរពាក់ព័នរៀបំឱ្យមានសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩”។

សិក្ខាសាលានេះ បានធ្វើឡើង កាលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។ នៅក្នុងវគ្គសិក្ខាសាលានេះដែរ ក្រៅពីឧកញ៉ា តែ តាំងប៉ ក៏មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពពីលោក ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង។

ឧកញ៉ា តែ តាំងប៉ បានឱ្យដឹង សិក្ខាដែលរៀបចំ ៗដោយមានការចូលរួមពីសមាជិក FASMEC គឺធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។
គូរបញ្ជាក់ថា សិក្ខាសាលាលើនេះ ក៏មានការចូលរួមពីដៃគូសហការឧបត្ថម្ភនានា រួមមាន៖សហគ្រិន ខ្មែរ ធនាគារវីង ម.ក ធនាគារ កាណាឌីយ៉ា សមាគមមូលនិធិសម្តេចតេជោដេីម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន១៥០នាក់៕

