បងបង្កើតអ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភដល់កីឡាករ បឺត សង្ឃឹម ចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅអូស្ត្រាលី

ជុំវិញ​ឧកញ៉ា

កីឡាករ​ជើងខ្លាំង​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​ ២ជំនាន់ជាប់ៗគ្នា​របស់​កម្ពុជា បឺត សង្ឃឹម បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ពិភព​លោក WBC ទម្ងន់​ ៥៧ គីឡូក្រាម នៅលើ​ទឹក​ដី​អូស្រ្តាលី ជា​លើកដំបូង នា​ថ្ងៃទី១៧ ខែកុម្ភៈ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កីឡាករ បឺត សង្ឃឹម​ ប្រកួតជាមួយអ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ Yothin FA Group ជាម្ចាស់ខ្សែ​ក្រវាត់ ​IFMA World Championships និង​ខ្សែ​ក្រវាត់ Rajadamnern World Series 126 lbs ក្នុងទម្ងន់​ ៥៧​​ គីឡូក្រាម​​​។

ដើម្បីលើកទឹកចិត្តដល់ប្រតិភូ និងកីឡាករ បឺត សង្ឃឹម បងប្រុសបង្កើតអ្នកឧកញ៉ា គិត ម៉េង ម្ចាស់ធនាគារ វីង គឺអ្នកឧកញ៉ា គិត ធាង អតីតម្ចាស់​ក្លិប​រ៉ក់ (Rock) បានប្រកាសផ្តល់លុយ ១ពាន់ដុល្លារដល់កីឡាករ​បឺត សង្ឃឹម។

លោក សំណព្វ អតីតបុគ្គលិកស្ថានីយ៍ទូរទស្សន៍ PNN ផ្នែកព័ត៌មានកីឡារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានបង្ហាញលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលថ្ងៃទី១៥កុម្ភៈកន្លងទៅថា៖ «អ្នកឧកញ៉ា គិត ធាង បានឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ បឺត សង្ឃឹម ដើម្បីចូលរួមប្រកួតខ្សែក្រវាត់ WBC នៅអូស្ត្រាលី ចុងសប្តាហ៍នេះ»

សូមជម្រាបជូនថា អ្នកឧកញ៉ា គិត ធៀង ជាម្ចាស់គម្រោងអគារពាណិជ្ជកម្ម និងខុនដូកម្ពស់៦២ Royal One នៅលើមហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ។ វត្តមានអគារពាណិជ្ជ កម្ម និងខុនដូកម្ពស់៦២នេះ គឺជាការបោះទុនរួមគ្នារវាងក្រុមហ៊ុន Royal Group និងក្រុមហ៊ុនវិនិយោគ របស់តៃវ៉ាន់៕