ឧកញ៉ា ហេង វ៉ាន់ដា ប្រាប់ពីគន្លឹះទទួលបាន «តម្លៃបន្ថែម» សម្រាប់សហគ្រាស ស្ថាប័ន ឬអង្គភាព

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ​​នៅ​ព្រឹក​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ​នេះ បាន​ចែក​រំលែក​ពី​គន្លឹះសំខាន់មួយចំនួន ដើម្បី​​ទទួល​បាន​ «តម្លៃបន្ថែម (ValueAdded)» ​​សម្រាប់​សហគ្រាស ស្ថាប័ន ឬ​អង្គភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោកឧកញ៉ា បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន នៅ​ព្រឹក​នេះ​​ លើ​ចំណុច​៤យ៉ាង​អំពី​ តម្លៃបន្ថែម(ValueAdded) មានដូចជា៖ ១)សហគ្រាស/ស្ថាប័ន/អង្គភាព ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងឱ្យ​ល្អរឹងមាំ ដើម្បីអនុវត្តតាមផែនការ​យុទ្ធសាស្ត្រ។ ២)បើសហគ្រាស/ស្ថាប័ន/អង្គភាព មានលក្ខណៈដូចខាងលើ រួចមានសវនករផ្ទៃក្នុងខ្លាំង អាចនឹងទទួលបាន​បន្ថែមនូវតម្លៃបន្ថែម(ValueAdded) ទៀត។ ៣)បើសហគ្រាស/ស្ថាប័ន/អង្គភាព មានលក្ខណៈដូចខាងលើ និងមាន​បន្ថែម​តម្លៃរួចហើយ​ដោយសវនកម្មផ្ទៃក្នុង ហើយបើចង់បន្ថែមទៀត អាចមានសវនករផ្ទៃក្រៅជួយបន្ថែមទៀតក៏បាន។ វា​អាច​នឹងជួយបន្ថែមទៀតនូវតម្លៃបន្ថែម។ ៤)នៅក្នុងពិភពលោក ស្ថាប័នដែលមានអភិបាលកិច្ចល្អ ចង់បានតម្លៃបន្ថែម គេ​គ្រាន់តែមានសវនករផ្ទៃក្នុងនិងក្រៅជាការស្រេច។

សូមជម្រាបថា ឧកញ៉ា ហេង វ៉ាន់ដា ជាស្ថាបនិក​វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​​របស់​សមាគម​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចំនួន ៣អាណត្តិ ចាប់ពីឆ្នាំ២០១៨ បន្ទាប់ពី​​កាលខែមករា កន្លងទៅ​ថ្មីៗ​នេះ​ លោក​​បាន​បន្ត​ទទួល​បាន​សេចក្តីទុកចិត្ត​ពីសមាជិក សមាជិកា បោះឆ្នោតឱ្យ​លោក​ជាប់​​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​​របស់​សមាគម​គ្រឹះស្ថានឧត្តម​សិក្សាកម្ពុជា សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៦ ជាបន្ត​ទៀត​៕