ឧកញ៉ា ហុង ឆេងឈុន ដឹកនាំកិច្ចប្រជុំត្រៀមទស្សនកិច្ចការងារលើកិច្ចសហប្រតិបត្តិការធុរកិច្ច នៅប្រទេសឥណ្ឌូនេស៊ី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និង​ក្រុមប្រឹក្សាភិបាល ​​កាលពី​រសៀល​ថ្ងៃទី២០ ខែកុម្ភៈ បានបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំផែនការ​សកម្មភាព​សម្រាប់ដំណើរទស្សនកិច្ច​ការងារ​ទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗនេះ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួម ពីមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញ​នៃក្រសួងរ៉ែ និងថាមពល ព្រមទាំងសហគ្រិនចំនួនប្រមាណ១៥ ក្រុមហ៊ុន។ តាម​ផែនការ​គ្រោង​ទុក​ដំណើរទស្សនកិច្ច​របស់​សមាគមនឹងប្រព្រឹត្តធ្វើឡើងនៅចុងខែកុម្ភៈ ខាងមុខនេះ ក្នុងគោលបំណងពិនិត្យមើលលទ្ធភាព ទៅលើកិច្ច​សហ​ប្រតិបត្តិ​ការ​ធុរកិច្ចរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ។

គួររំឭកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ា ហុង ឆេងឈុន ក៏បាន​ដឹកនាំក្រុមប្រឹក្សាភិបាល និង​សមាជិក អញ្ជើញចូលសម្តែងការគួរសម និងសំណេះសំណាល​កិច្ចការធុរកិច្ច​ជាមួយ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំ​កម្ពុជា។

លោកឧកញ៉ា​ប្រធាន​សមាគម បាន​ឱ្យ​ដឹង​ថា ជំនួបខាងលើ​នេះ ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​ពង្រឹង​លើ​​ការ​វិនិយោគ​នានា ជាពិសេស​លើ​វិស័យ​សេដ្ឋកិច្ច ​រវាង​ប្រទេស​កម្ពុជា-ឥណ្ឌូនេស៊ី ក៏​ដូចជា​ការ​ផ្តល់​ឱកាស​សម្រាប់​សហគ្រិន​​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​មាន​ឱកាស​​សហការ​រួម​គ្នា ដើម្បី​​​នាំ​ចេញ-នាំ​ចូល​ផលិត​ផល​​កម្ពុជា-ឥណ្ឌូនេស៊ី ​ព្រម​ទាំង​គោលបំណង​បង្កើន​ការ​នាំ​ចេញ​-នាំចូល ឱ្យ​មាន​ទំហំ​ទឹក​ប្រាក់​ឱ្យ​លើស​ពី​ ១០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕