លោកជំទាវ លី ឈី ម្ចាស់ក្រុមហ៊ុន Lychee Cosmetics និងស្វាមីគឺ ឧកញ៉ា ប៊ុន រតនាសេម ស្ថាបនិកក្រុមហ៊ុន អេសអូតូ ទិញលក់រថយន្ត បានអញ្ជើញជាអធិបតីភាព និងឧបត្ថម្ភការប្រគំតន្ត្រីលើប្រធានបទ “សំឡេងរនាត” កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

កម្មវិធីប្រគំតន្ត្រីនេះរៀបចំដោយមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឧបករណ៍រនាតខ្មែរ ដែលឧបករណ៍នេះជាឧបករណ៍នាំមុខគេមួយចំពោះភ្លេងបុរាណ ដូចជាវង់ភ្លេងពិណពាទ្យជាដើម។ រនាតខ្មែរ ដំបូងឡើយនៅសតវត្សទី៧ ដល់ដើមសតវត្សទី១៣ គេហៅថា «ពិណ» ក្រោយមកបានវិវត្តហៅថាជា «រនាត» មកទល់បច្ចុប្បន្ន។


តាមប្រសាសន៍របស់លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលលោកឃើញមានអ្នកឧបត្ថម្ភលើកម្មវិធីភ្លេងបុរាណ។ សម្រាប់សាលាភូមិន្ទវិចិត្រសិល្បៈ គឺមិនដែលធ្លាប់មាននោះទេ។ សូមអរគុណលោកជំទាវ លី ឈី ម្ចាស់ក្រុមហ៊ុន Lychee Cosmetics ដែលបានជួយឧបត្ថម្ភក្នុងកម្មវិធីតន្ត្រីបុរាណនេះ និងសូមសំណូមពរដល់សប្បុរសជននានា មេត្តាជួយឧបត្ថម្ភរបន្ថែមទៀត ដើម្បីលើកកម្ពស់ឧបករណ៍ភ្លេងបុរាណខ្មែ។

លោកជំទាវ លី ឈី ម្ចាស់ក្រុមហ៊ុន Lychee Cosmetics ចូលរួមឧបត្ថម្ភកម្មវិធីនេះ ព្រោះចង់លើកកម្ពស់ឧបករណ៍តន្ត្រីបុរាណខ្មែរ កុំឱ្យមានការបាត់បង់ និងនៅឋិតថេរគង់វង្សតរៀងទៅ។ លោកជំទាវ មានគោលដៅជួយលើឧបករណ៍ភ្លេងខ្មែរ ការប្រគុំតន្ត្រីភ្លេងខ្មែរ និងអ្វីដែលពាក់ព័ន្ធនឹងឧបករណ៍ភ្លេងខ្មែរ ដើម្បីចូលរួមថែរក្សាឧបករណ៍ភ្លេងបុរាណខ្មែរ។
សូមជម្រាបថា លោកជំទាវ លី ឈី គឺជាម្ចាស់ប្រេន Lychee Cosmetics ដែលជាប្រេនដ៏ល្បីមួយក្នុងការលក់វីតាមីនសម្រក ICY លេក្លៀកបុរស-នារី លេលាបខ្លួន LYCHEE និងផលិតផលថែរក្សាសម្ពស្សជាច្រើនមុខទៀត៕









