ឧកញ៉ា តែ តាំងប៉ នឹងដឹកនាំរៀបចំកម្មវិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មូលនិធិសម្តេចតេជោ SME និង FASMEC

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា FASMEC នឹងដឹកនាំ និងរៀបចំកម្មវិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងកម្មវិធីពានរង្វាន់សមាជិកឆ្នើម២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលមហាសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាគណៈអធិបតី, លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានភ្ញៀវអញ្ជើញចូលរួមប្រមាណ៥០០នាក់ផងដែរ។

គោលបំណងនៃកម្មវិធីមហាសន្និសបាតនេះ គឺជាការបូកសរុបលទ្ធផលឆ្នាំចាស់ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤របស់ SME និង FASMEC និងការផ្តល់ពានរង្វាន់ដល់សមាជិកឆ្នើមឆ្នាំ២០២៣។

សូមជម្រាបថា កម្មវិធីនេះក៏មានការដាក់តាំងបង្ហាញនូវស្តង់ផលិតផលខ្មែរ ចំនួន១២០ស្តង់ផងដែរ៕