លោកស្រី លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន THEARA LEANG CO,.LTD ដែលជាភរិយាឧកញ៉ា ឌី ជោត បានកម្មង់ខ្សែកគុជខ្យងជាពិសេសពីប្រទេសជប៉ុន និងបានជូនដល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រីម្ចាស់ហាង ធីអែនអិល គ្រឿងអលង្ការ (T&L Jewelry) បានបង្ហោះវីដេអូឃ្លីបខ្លីមួយ បង្ហាញពីសកម្មភាពជូនខ្សែកពិសេសដល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ភ្ជាប់ជាមួយនឹងសារដូច្នេះថា៖ “កម្មង់ខ្សែកគុជខ្យងជាពិសេសពីប្រទេសជប៉ុនជូនម៉ាក់អ៊ុំ និងជូនរាជនីក្រែមដែលម៉ាក់អ៊ុំពេញចិត្តប្រើជាប្រចាំ”។
គួររំឭកថា លោកស្រី លាង ធារ៉ា ភរិយាឧកញ៉ា ឌី ជោត ទទួលបានការបំពាក់គ្រឿងឥស្សរិយយស «មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធសមទ្ធិផលនានា ក្នុងវត្តជម្ពូប្រឹក្សា ស្ថិតនៅខេត្តស្វាយរៀង កាលពីខែមិថុនា ឆ្នាំ២០២៣។

លោកស្រី លាង ធារ៉ា ជាស្ថាបនិកក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុនផលិតផលថែរក្សាសម្ផស្ស ម៉ាក T&L NATURAL, មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L និងក្រុមហ៊ុនគ្រឿងអលង្ការ T&L Jewelry៕