សមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង បានរៀបចំវេទិកាកិច្ចពិភាក្សា ក្រោមប្រធានបទ “វិនិយោគលើស្រ្តី ដើម្បីបង្កើនល្បឿនវឌ្ឍនភាព” នៅសាលមហោស្រពខេត្តកោះកុង ក្នុងការចូលរួមអបអរសាទរ យុទ្ធនាការ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧ ដើម្បីរំលឹកការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងការប្តេជ្ងាចិត្ត នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនូវលើគ្រប់វិស័យ និងស្ថាប័នពាក់ព័ន្ធនានា។
សមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង បានបង្កើតវេទិការនេះឡើង ក្នុងគោលបំណង៖
- លើកកម្ពស់សិទ្ធមនុស្ស ដែលត្រូវបានចាត់ទុកថាស្ត្រីមិនត្រូវបានទុកចោល។
- បញ្ឈប់ភាពក្រីក្រ ព្រោះនៅប្រទេសកម្ពុជាស្ត្រីមានអាត្រ ៥១.១% ច្រើនជាងបុរស ដែរនៅក្នុងនោះផងដែលសកម្មភាពរបស់ស្ត្រី គឺជាត្រីវិស័យដ៏សំខាន់ក្នុងការដឹកនាំប្រទេសឲ្យកាន់តែទទួលបានភាពជោគជ័យ និងរីកចម្រើនកាន់តែឆាប់រហ័ស។
- ការលើកម្ពស់ភេទជាស្រ្តី ឬសកម្មភាពយេនឌ័រឲ្យមានការចូលរួម នៅគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ដែលបងស្រី និងប្អូនស្រីអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម ទាំងវិស័យពាណិជ្ជកម្ម, វិស័យឌីជីថល និងវិស័យនានា។
វេទិការកិច្ចពិភាក្សានេះ បានអញ្ជើញចូលរួមជាអធិបតីពី លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និង លោកជំទាវ ផុង ផាត់រ៉ាវី ប្រធានកិត្តិយសសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនដ៏ពិសេសចំនួន៣ រូប ÷ គឺ អ្នកឧញ៉ាសួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស, លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកោះកុង, លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង, និងលោកជំទាវ ដាំ ដានី ដែលជាអ្នកសម្របសម្រួលកម្មវិធី។ កម្មវិធីនេះផងដែរក៏មានការចូលរួមស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូពាក់ព័ន្ធននា និងអជីវករ ប្រមាណជាង ១០០នាក់ ហើយក៏មានការគាំទ្រឧបត្ថម្ភពី ក្រុមហ៊ុនឯកជន COFFEE GENTLEMAN, Vireak Buntham Express Travel & Logistic, HUAWEI និង7Eleven។