៦០%នៃថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន វិរៈប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ គឺជាស្រ្តី

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរឈានមុខតែមួយគត់នៅប្រទេសកម្ពុជា ដែលល្បីខាងដឹកជញ្ជូននិង បញ្ញើលឿនរហ័សឈរជើងបានជាង ២ទសវត្សន៍ដែលមានបុគ្គលិករាប់រយនាក់ និងមានរថយន្តទំនើបរាបរយគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត្រឹមឆ្នាំ២០២៤នេះ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ក្រោមដឹកនាំកាច់ចង្កូតដោយផ្ទាល់ពីអ្នកឧញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ មានស្រ្តី ៦០%បានកាន់តួនាទីជាអ្នកគ្រប់គ្រងក្នុងការដឹកនាំប្រព័ន្ធការងារក្នុងក្រុមហ៊ុន។

ក្នុងឱកាសអបសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៣
ក្រុមហ៊ុនវិរៈ ប៊ុនថាំ ប្រកាសថា ក្រុមហ៊ុនតែងតែចូលរួមចំណែកគាំទ្រ និងលើកស្ទួយស្ត្រីក្នុងវិស័យការងារស្មើនឹងបុរស។ ទន្ទឹមនឹងក្រុមហ៊ុនអ្នកឧកញ៉ា សួរ វិរៈ បានបញ្ជាក់ថា ៦០%នៃថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន វិរៈប៊ុនថាំ គឺជាស្រ្តី ព្រោះថាស្រ្តីក៏មានសមត្ថភាពស្មើនឹងបុរសដែរ។

ជាមួយគ្នានេះដែរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា សួរ វិរៈ ក៏បានបង្ហោះរូបភាពមួយសន្លឹកថតអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំជាស្រ្តីច្រើននាក់ដោយឈរអោបដៃបង្ហាញភាពជឿជាក់និងរឹងមាំរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ក្រុមហ៊ុន និងសេដ្ឋកិច្ច។

អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ បានសរសេរយ៉ាងដូច្នេះថា «សំរាប់ខ្ញុំសិទ្ធិនារីមិនមែនមានត្រឹមតែថ្ងៃ៨មីនានោះទេ គឺមានរៀងរាល់ថ្ងៃតែម្តង»។ កន្លងមកអ្នកឧកញ៉ាធ្លាប់បានឲ្យដឹងថា លោក គាំទ្រនិងពេញចិត្តក្នុងការលើកស្ទួយស្ត្រីក្នុងវិស័យការងារ។ក្រុមហ៊ុនផ្ដល់សិទ្ធិ និងអាទិភាពដល់ស្ត្រី ពីព្រោះស្ត្រីក៏មានសមត្ថភាពបំពេញការងារដូចនឹងបុរសដែរ។

គិតមកត្រឹមឆ្នាំ២០២៤នេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានលើសពី ៨០០សាខាទូទាំងប្រទេស។ ក្រៅពីមានសាខារាប់រយកន្លែងនៅទីក្រុងភ្នំពេញក្រុមហ៊ុនបានពង្រីកសាខានៅប្រទេសថៃ និងវៀតណាមថែមទៀតផង៕