ភ្នំបូកគោ មានចំងាយពីក្រុងកំពត ៤២គីឡូម៉ែត្រ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តែងតែមិនរំលងពេលបានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត។ តើភ្នំបូកគោ ដែលបច្ចុប្បន្នអភិវឌ្ឍដោយក្រុមហ៊ុន សុខា អូតែល របស់អ្នកឧកញ៉ា សុខ គង់ មានទីតាំងសំខាន់ៗអ្វីខ្លះ? ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញជូនដូចខាងក្រោម៖
១. សណ្ឋាគារ ឋានសួគ៌ សុខា

២. បឹងលើភ្នំ

៣. សណ្ឋាគារ ឡឺ បូកគោ ផាឡេស

៤. គម្រោងផ្ទះលម្ហែរបស់ក្រុមហ៊ុន សុខា រៀល អុីស្តេត

៥. វត្តសំពៅប្រាំ

៦. វិហារ កាតូលិក

៧. រមណីយដ្ឋាន ទឹកធ្លាក់ ពពកវិល

៨. ក្លោងទ្វារឋានសួគ៌

៩. ល្អាងទឹកអម្រិត

១០. រូបសំណាកលោកយាយម៉ៅ

សូមជម្រាបថា ភូមិសាស្ត្រឧទ្យានជាតិមុនីវង្ស “បូកគោ” ជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៏មានសក្តានុពល ដែលមានអាកាសធាតុត្រជាក់ល្អ បរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៅកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ន ដូចជា អគារដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីស៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្ត៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គីសនី និងទំនប់ទឹកបារាំង ជាដើម៕