កូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន LYP Group មានឈ្មោះថា លី ភូនរ៉ាត់ បានចូលរោងជ័យរៀបមង្គលការជាមួយនឹងកូនស្រី លីវ ប៉ឆេង ដែលជាកូនអភិជនមួយរូប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

ពិធីមង្គលការដ៏ធំនេះ បានរៀបចំពិធីចូលរោង នៅថ្ងៃទី១០ ខែមីនា ខណៈដែលពិធីហែរជំនូន កាត់សក់ និងចងដៃ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនានេះ នៅភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែង ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមជម្រាបថា ពិធីសិរីមង្គលនៃគូស្វាមីថ្មីនេះ មានការអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហេង សំរិន សម្តេច ទៀ បាញ់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម វង្សី វិស្សុត ព្រមទាំងអ្នកឧកញ៉ា លី ហួរ អ្នកឧកញ៉ា សំ អាង និងភរិយា, អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា កុក អាន អ្នកឧកញ៉ា ផែ ហុកឈួន និងអ្នកឧកញ៉ា សៀ ឬទ្ធី រួមទាំងភ្ញៀវកិត្តិយស អ្នកមុខអ្នកការ អ្នកជំនួញធំៗប្រចាំប្រទេស និងមន្ត្រីជាន់ខ្ពស់ រួមទាំងមន្ត្រីរាជការ នៃក្រសួងស្ថាប័នផ្សេងៗជាច្រើនទៀតផងដែរ៕



















រូបភាព៖ Stellar Pictures