ពិធីអាពាហ៍ពិពាហ៍កូនប្រុសរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់ កាលពីថ្ងៃទី១១ ខែមីនា ថ្មីៗនេះ បានរៀបចំឡើងយ៉ាងឱឡារិក និងតុបតែងលម្អយ៉ាងស្រស់ស្អាតបំផុត ក្រោមវត្តមានចូលរួមពីសំណាក់ប្រមុខដឹកនាំជាន់ខ្ពស់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញគ្រាក់ៗ និងអ្នកមុខអ្នកការលំដាប់ប្រទេសជាច្រើននាក់ ចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់។

ក្រឡេកមកមើលពីឈុតមុខម្ហូបរៀបចំទទួលភ្ញៀវកិត្តិយស ក្នុងកម្មវិធីវិញ ក៏សុទ្ធសឹងតែជាមុខម្ហូប សម្រិតសម្រាំងឡើងយ៉ាងពិសេស និងកម្រៗ ដែលរៀបចំចម្អិនផ្ទាល់ដៃ ពីក្រុមចុងភៅជនជាតិចិន និងមេចុងភៅខ្មែរចំណានៗ ប្រចាំភោជនីយដ្ឋានលំដាប់ផ្កាយ គឺភោជនីយដ្ឋានចិន ដឹព្រេមៀ ផាលេស។
មុខម្ហូបក្នុងពិធីមង្គលការ កូនប្រុសមហាសេដ្ឋីលំដាប់ប្រទេសកម្ពុជា មានដូចជា៖
១. បង្កងនាគចំហុយស្រាចិន

២. ក្រពះត្រីស្រស់ទឹកប៉ៅហ៊ឺនិងមីលឿង

៣. ត្រីតុកកែក្រហមឆ្លងស្ពាន

៤. ជ្រូកខ្វៃប្រចាំហាង

៥. ស៊ុបមាសជាមួយព្រុយត្រីឆ្លាម

៦. ខប៉ៅហ៊ឺអាហ្រ្វិកជាមួយឈ្លើងសមុទ្រ

៧. ក្ងានខ្វៃទឹកជ្រលក់ផ្លែប៉េស

៨. បាយក្ដាំងប៉ៅហ៊ឺ

៩. ទឹកមាត់ត្រចៀកកាំចំហុយដូង និងមុខម្ហូបល្បីៗមួយចំនួនទៀត។

គួរបញ្ជាក់ថា ភោជនីយដ្ឋានចិន ដឹព្រេមៀ គឺជាភោជនីយដ្ឋានលំដាប់ផ្កាយ និងប្រណីតដំបូងគេនៅប្រទេសកម្ពុជាដែលមានទីតាំងទល់មុខផ្សារទំនើបអ៊ីអនសែនសុខ។ ភោជនីយដ្ឋានចិន ដឹព្រេមៀ កំពុងក្លាយជាគោលដៅនៃការរៀបចំកម្មវិធីជួបជុំតូចធំគ្រប់ប្រភេទ។
វត្ថុធាតុដើម បន្លែ ត្រី សាច់ និងគ្រឿងផ្សំគ្រប់ប្រភេទសុទ្ធតែថ្មីស្រស់ៗគុណភាពលេខ១ បន្ទប់មានផាសុកភាព ទំនើប ប្រណីត បន្ទប់ច្រើនជម្រើស លក្ខណៈឯកជន ជាពិសេសភោជនីយដ្ឋានចិន ដឹព្រេមៀ មានចំណតរថយន្តធំទូលាយ អាចស្វាគមន៍ភ្ញៀវរៀបចំកម្មវិធីបានគ្រប់តម្រូវការ។
ទំនាក់ទំនងកក់តាមរយៈលេខទូរស័ព្ទ៖ 092 666 877/015 666 877/097 5666 877

សូមជម្រាបថា ពិធីមង្គលការកូនប្រុសរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមបំផុត នៅភូមិគ្រឹះរបស់លោកផ្ទាល់ នាពេលព្រឹក និងពេលរសៀល កម្មវិធីពិសារភោជនីយអាហារទទួលភ្ញៀវកិត្តិយស រៀបចំឡើងនៅ ដឹព្រេមៀ សេនធ័រសែនសុខ៕

