MV ចម្រៀង « អូនរាំអែន » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែផ្ទុះខ្លាំងក្នុងបណ្តាញសង្គម ជាពិសេសតាមរយៈបទចម្រៀងមួយបទនេះ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀងនេះអាចនឹងល្បីដល់ទៅ៤ប្រទេស ដោយសារតែចំណុចពិសេសទាំងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរណ៍បាមួយផ្នែកតូចមកទស្សនាប្រទេសកម្ពុជា ។

ការពិតណាស់គ្រាន់តែបទចម្រៀង « អូនរាំអែន » បានចេញជាផ្លូវការក្នុងផលិតកម្ម Galaxy Navatra ភ្លាម សន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេ ទាំងក្នុងបណ្តាសង្គមហ្វេសប៊ុក យូធូប និង TikTok ។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀង « អូនរាំអែន » ក៏បានសាយភាយដល់បណ្តាប្រទេសមួយចំនួនផងដែរ ។
តាមរយៈសារកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះកាលពីពេលថ្មីៗនេះលោកបានរៀបរាប់ទៅកាន់អ្នកគាំទ្ររបស់លោកថា « អូនរាំអែន » អាចនឹងល្បីបាន៤ប្រទេស គឺ កម្ពុជា ថៃ ឡាវ និងភូមា ព្រោះចំណូលចិត្តប្រជាជនប្រទេសទាំង៤ ស្រដៀងគ្នា ភាសាខ្មែរ អក្សរខ្មែរ និងផ្សាយទៅប្រទេសទាំង៤តាមរយៈបទនេះ ពួកយើងប្រឹងធ្វើអស់ពីចិត្ត ដើម្បីខ្មែរយើង ។ យើងសង្ឃឹមថា តាមរយៈបទចម្រៀងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរណ៍ទាំង៤ប្រទេសនេះមកលេងកម្ពុជា យើងបានមួយផ្នែកតូចផងដែរ »។

MV ចម្រៀង « អូនរាំអែន » បានចេញជាផ្លូវការកាលពីថ្ងៃទី ១០ ខែ មីនា កន្លងមកនេះក្នុងផលិតកម្ម Galaxy Navatra ទាំងការដឹកនាំសម្តែង និង ការកាត់ត គឺផលិតឡើងយ៉ាងសម្រិតសម្រាំង សូម្បីតែតារាសម្តែងនៅក្នុងបទចម្រៀងនេះ គឺប្រជុំទៅដោយតារា ថៃ ល្បីៗជាច្រើនរូប ដែលធ្វើឱ្យបទចម្រៀងមួយបទនេះ កាន់តែទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ។ តោះទស្សនា MV ចម្រៀង « អូនរាំអែន » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងថៃទាំងអស់គ្នា៕


