ជីវិតឯកជនរបស់អ្នកនាង ផន សុផានីសា ដែលជាចៅស្រីលោក ជា សុផារ៉ា និងត្រូវជាកូនប្រសាស្រីរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស តែងទទួលបានការចាប់អារម្មណ៍ខ្ពស់អ្នកលេងបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម។
អ្នកនាង នីសា មានអ្នក follow លើ IG ជាង 133K តែរូបភាពបង្ហោះនីមួយៗរបស់កូនប្រសាស្រីថៅកែ ជីបម៉ុង រូបនេះ មានអ្នកចុច like ច្រើនមិនចាញ់តារាប៉ុន្មានឡើយ។ ពេលបង្ហោះរូបម្ដងៗ ភរិយាលោក អ៊ឹង ឫទ្ធី មិនរ៉ាយរ៉ាប់អ្វីទាក់ទងនឹងរបស់ប្រេនៗឡើយ តែអ្នកគាំទ្រមើលឃើញថា ទាំងសម្ភារៈ សម្លៀកបំពាក់ គ្រឿងអលង្ការសុទ្ធតែមានតម្លៃថ្លៃៗ និងជាយីហោល្បីៗលំដាប់ពិភពលោក។
ក្នុងនោះអ្នកគាំទ្រ បានចាប់អារម្មណ៍លើប្រភេទខ្សែកដែល ផន សុផានីសា ពាក់ញឹកញាប់គឺជាម៉ាក Alhambra ទាំងមានគ្រាប់ Clover ១០ គ្រាប់ជុំវិញក ១០ គ្រាប់ និងប្រភេទ Alhambra មានតែគ្រាប់ សឹងតែគ្រប់ពណ៌។ នោះគឺជាការតុបតែងខ្លួនបែបសាមញ្ញៗប្រចាំថ្ងៃ ហើយសម្រាប់ពេលចូលរួមកម្មវិធីជប់លៀងមង្គលការផ្សេងៗ កូនប្រសាស្រីច្បងរបស់អ្នកឧកញ៉ា លាង ម៉េង មានស្ទីល៍ផ្សេងទៀត ដែលមើលទៅស្រស់ស្អាត និងស័ក្ដិសមជាត្រកូលអភិជនឥតខ្ចោះ។
មកមើលពីតម្លៃតាមគេហទំព័រ Luxury Promise ខ្សែកម៉ាក Alhambra ដែលកូនប្រសាស្រីអ្នកឧកញ៉ា លាង ម៉េង ឧស្សាហ៍ពាក់ដូចខាងក្រោម៖ Van Cleef & Arpels Vintage Alhambra Blue Agate 10 Motif Necklace មានតម្លៃប្រមាណ ១ ម៉ឺនដុល្លារចំណែកVintage Alhambra long necklace, 20 motifs មានតម្លៃប្រមាណជាង ១ ម៉ឺន ៩ ពាន់ដុល្លារ និងខ្សែកម៉ាក Alhambra មានគ្រាប់មានតម្លៃចាប់ពី ២ ពាន់ដុល្លារឡើងទៅតាមពណ៌ និងឆ្នាំចេញផងដែរ៕