ព្រឹកទី២៤-២៥ ខែតុលា ឆ្នាំ២០២០ លោកឧញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ព្រមទាំងសមាជិក សមាជិកា បានអមដំណើរឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តយសសមាគមនារីដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៥០០គ្រួសារ និងលោកគ្រូអ្នកគ្រូទូទាំងខេត្តពោធិ៍សាត់ ចំនួន១០០០នាក់ ។

នៅក្នុងពិធីសំណេះសំណាល និងចែកជូនគ្រឿងឧបភោគ បរិភោគនាពេលនេះដែលលោកឧកញ៉ាបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យូរ និងមី១កេះ ដែលសរុបជាទឹកប្រាក់ ២៥០០០ដុល្លាអាមេរិច ។







អត្ថបទ
និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់