ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានចុះចែកទាន ជូនដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងបង្អុលមកកម្ពុជាប្រមាណជា៣សប្តាហ៏មក នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងឃុំគគីរ ស្រុកកៀនស្វាយ សរុបមានចំនួន២៣៨គ្រួសារ។ លោកឧកញ៉ា បានបរិច្ចាគអង្ករចំនួន ៤,៧៦០គីឡូក្រាម ត្រីខ២,៣៨០កំប៉ុង មី២៣៨កេស ទឹកស៊ីអ៉ី២៣៨យួរ ឆៃប៉ូវផ្អែម៤៧៦គីឡូក្រាម និងថវិកា១០,០០០រៀល/គ្រួសារ ដែលសរុបការចំណាយចំនួន ១៤,០០០ដុល្លារអាមេរិក។
គួរឲ្យដឹងផងដែរថា ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានឧបត្ថម្ភថវិកា ចំនួន១០០លានរៀល (២៥,០០០ដុល្លារ) ជូនដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ ក្នុងការរួមចំណែក ជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ លោកឧកញ៉ា បានបរិច្ចាគថវិកាសរុប ២០០លានរៀល៕