លោកស្រីឧកញ៉ា ២រូប បានក្លាយជាសមាជិកថ្មីនៃសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ២រូប គឺលោកស្រីឧកញ៉ា តាំង ជូលី និងលោកស្រីឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា បានក្លាយជាសមាជិកថ្មីនៃសភាពាណិជ្ជកម្មកម្ពុជា។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រីឧកញ៉ា តាំង ជូលី

តាមរយៈការប្រកាសនេះ លោកស្រីឧកញ៉ា តាំង ជូលី បានប្រកាសជាសមាជិកថ្មីកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នលោកស្រីឧកញ៉ាជា អភិបាលក្រុមហ៊ុន ស៊ីអេសអាយ ស្ទីល អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនប្រភេទអាជីវកម្ម សិប្បកម្មផលិតស័ង្កសី និងសរសៃដែក។

លោកស្រីឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា បានប្រកាសជាសមាជិកថ្មីកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ បច្ចុប្បន្នលោកស្រីឧកញ៉ា ជាអភិបាលក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេម៉ិន (ខេមបូឌា) ម.ក ជាក្រុមហ៊ុនប្រភេទអាជីវកម្ម សេវាពិគ្រោះយោបល់លើផ្នែកគ្រប់គ្រង។

សូមជម្រាបជូនថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕