លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោកជំទាវឧកញ៉ា គង់ សំណាង កាលពីពេលថ្មីៗកន្លងទៅនេះ បានអញ្ជើញចុះទៅត្រួតពិនិត្យគុណភាពការសាងសង់ នៃវីឡាទោលដ៏ប្រណិត នៅក្នុង បុរី វិមានសំណាង ដើម្បីធានាគុណភាពផ្ទះជូនដល់អតិថិជន។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា បច្ចុប្បន្នប្លុកទី១ នៃបុរី វិមានសំណាង លក់បាន៥០ភាគរយហើយ និងកំពុងបន្តការសាងសង់បន្ថែមទៀត។ លោកឧកញ៉ា បានបន្តថា សម្រាប់ហ្សបហោស៍ គឺបានសាងសង់រួចរាល់ជាស្ថាពរ និងកំពុងប្រគល់ជូនម្ចាស់ផ្ទះជាមួយនឹងប្លង់រឹងជាបន្តបន្ទាប់ ខណៈដែលវីឡាទោល ក៏គ្រោងនឹងបញ្ចប់ការសាងសង់ និងប្រគល់ជូនម្ចាស់ផ្ទះឆាប់ៗខាងមុខនេះផងដែរ។
បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៤ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និងរ៉ូយ៉ាល់វីឡា។

បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕





