កៀកថ្ងៃពិសេសរបស់កូនស្រីឧកញ៉ា កែវ មុំ និងកូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន

ជុំវិញ​ឧកញ៉ា

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ​ដែល​កូន​ប្រុស​សម្ដេច​វិបុល​បញ្ញា សុខ អាន ចូល​រោង​ជ័យ​ជាមួយ​កូនស្រី​ឧកញ៉ា​ កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លីលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេលា​ជ័យ​មក​ដល់​ថ្ងៃ ២៨ ខែ​មីនា ឆ្នាំ ២០២៤ នេះ​ហើយ នៅ​គេហដ្ឋាន​​សម្ដេច សុខ អាន ផ្ទាល់​នា​ផ្លូវ​សម្ដេច​ប៉ាន។ កូន​កំលោះ​នាម សុខ សង្វារ និង​កូន​ក្រមុំ​នាម អ៊ឹង ឈីវលី ហើយ​មុន​ដល់​ថ្ងៃ​ពិសេស​កូន​កំលោះ​ឆ្លៀត​បង្ហោះ​រូបភាព pre-wedding ខ្លះ ដែល​បង្ហាញ​ពី​តំបន់​ទេសចរណ៍​របស់​កម្ពុជា​យើង​ដែរ។

កូន​កំលោះ​ដែល​ជារដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ បាន​បង្ហាញ​រូបភាព  pre-wedding ដែល​ទៅ​ថត​នៅ វាលធំ ដែល​មាន​ទេសភាព​បៃតង​ស្រងាត់​តែម្ដង។ រូបភាព​កូន​កំលោះ​ក្រមុំ​មើល​ទៅ​ពិតជា​សម​គ្នា​ណាស់ បែប​សាមញ្ញ​ៗ តែ​ឫកពា​សុភាពរាបសារ ថ្លៃថ្នូរ សម​ជា​អ្នក​មាន​វង្សត្រកូល​ខ្ពស់​ពិតៗ។

ស័ក្ដិសម​ជា​អ្នក​ដឹកនាំ​វ័យក្មេង​ឯកឧត្ដម សុខ សង្វារ ច្រើនតែ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ក្នុង​ស្រុក​នា​នា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ គួរ​បញ្ជាក់​ថា វាលធំ ជា​តំបន់​ធម្មជាតិ​គ្របដណ្ដប់​ដោយ​វាលស្មៅ ពណ៌​បៃតង​ខៀវ​ខ្ចី​នូវ​ខែ​វស្សា និង​ពណ៌​មាស​ខែ​ប្រាំង។ វាលធំ​ស្ថិត​ក្នុង ឃុំ​កោះប៉ង ស្រុក​វើនសៃ និង​ឃុំ​តាវែងក្រោម ស្រុក​តាវែង ខេត្ត​រតនគីរី នៃ​ឧទ្យានជាតិ​វីរៈជ័យ៕