មង្គលការដ៏ធំរបស់កូនឧកញ៉ាស្រុកខ្មែរមួយទៀតហើយនាថ្ងៃនេះ គឺកូនស្រីឧកញ៉ា ឡូវ ហ៊ឹង ដែលជាឧកញ៉ាជើងចាស់មួយរូប។ មង្គលការនេះ ទទួលបានភាពភ្ញាក់ផ្អើលខ្លាំង ព្រោះមានទាំងគ្រឿងមាសពេជ្រ ហែរមកជាមកជំនូននំចំណីផ្លែឈើ។

កូនស្រីឧកញ៉ា ឡូវ ហ៊ឹង គឺឧកញ៉ា ឡូវ ហ្គេចម៉ី និងកូនកំលោះ យឺន ឌីណារ័ត្ន នៅ PH Grand Hall ថ្ងៃនេះមិនត្រឹមភ្ញៀវជាជំនួញច្រើនកុះករនោះទេ មានទាំងជំនូននំចំណីផ្លែឈើស្រស់ហូរហៀរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលគឺគ្រឿងពេជ្រទាំងឈុតសម្រាប់គូស្វាមីភរិយាថ្មីថ្មោងនេះតែម្ដង គ្រាន់តែឃើញហើយភ្ញៀវលាន់មាត់គ្រប់គ្នា។
សម្រាប់កូនក្រមុំដ៏ស្រស់សោភាមានគ្រឿងពេជ្រជានាឡិកាម៉ាក Rolex ជាគូជាមួយស្វាមី និងចិញ្ចៀន ក្រវិលត្បូងពេជ្រពណ៌បៃតង មកុដ ខ្សែក កងដៃ ដាំត្បូងភ្លឺផ្លេកចែងចាំងភ្នែកតែម្ដង។ សម្រាប់នាឡិកា Rolex Daytona 116503 តម្លៃជិត ៣ ម៉ឺនដុល្លារ ហើយមួយគ្រឿងទៀតម៉ូដរបស់ក្រុមហ៊ុន Rolex មួយដែរ មានតម្លៃជាង ១ ម៉ឺនដុល្លារ។ រួមទាំងចិញ្ចៀនពេជ្រគូស្នេហ៍របស់ម៉ាក cartier ដែលគេដឹងថារាប់ម៉ឺនដុល្លារឯណោះ។

មង្គលការមួយនេះរៀបចំឡើងយ៉ាងប្រណីតទាំងផ្កាភ្ញី រោងពិធីផ្សេងៗ ហើយអ្វីដែលកាន់តែពិសេសភ្ញៀវពន្លឺចូលរួម សុទ្ធតែតុបតែងខ្លួនបានស្រស់ស្អាតស័ក្ដិសមចូលរួមក្នុងពិធីមង្គលការដ៏ធំនេះមែន៕







