ឧកញ៉ា ម៉ុង ឫទ្ធី៖ អ្នកប្រកបរបរអាជីវកម្មលើវិស័យកសិកម្ម ជួបបញ្ហាមួយ នៅឆ្នាំ២០២៤នេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​​យល់ឃើញ​ថា ​​នៅឆ្នាំ២០២៤​នេះ​ អ្នកប្រកបរបរអាជីវកម្ម​លើ​វិស័យកសិកម្ម កសិឧស្សាហកម្ម កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​គឺ ការបម្រែបម្រួល​អាកាសធាតុ ដែល​ធ្វើ​ឱ្យ​ខ្វះ​ទឹក​ស្រោច​ស្រព​ដំណាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការយល់ឃើញ​បែប​នេះ បន្ទាប់ពី​លោកឧកញ៉ា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដំណាំ​ផ្សេងៗ​​​ដល់​ចម្ការ​ដោយ​ផ្ទាល់។ លោកឧកញ៉ា បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក ​​កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា​ក្រោយពីបាន​ចុះមកពិនិត្យ​មើលដល់ចម្ការ​រួចមក​លោក​ឃើញថា​ឆ្នាំ​២០២៤នេះ​ ​ធូរេន​ សាវម៉ាវ​ ក្រូចថ្លុង​ ឱ្យ​ផលច្រើន​ខ្លាំង​ណាស់​ តែមាន​បញ្ហា​មួយកើតឡើង​សម្រាប់​អ្នក​ប្រកប​មុខរបរ​អាជីវកម្ម​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ គឺ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ អូសបន្លាយ​រដូវ​ប្រាំង​មិនមាន​ភ្លៀង​កក់ខែ​ ធ្វើ​​ឱ្យ​ដំណាំ​ជួប​បញ្ហា​កង្វះ​ទឹក​យកមក​ស្រោច​ស្រព។

គួរបញ្ជាក់ថា តាមការព្យាករ​​​របស់​ក្រសួងធនធានទឹក និង​ឧត្តុនិយម កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យ​ដឹង​ថា ​ស្ថានភាព​អាកាសធាតុនៅកម្ពុជា នៅរដូវប្រាំង ឆ្នាំ២០២៤​នេះ ​​គឺ​សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​នឹង​ឡើង​ខ្ពស់​ជាង​មធ្យម​ភាគ​ច្រើនឆ្នាំ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត។ ចំពោះ​បរិមាណ​ទឹក​ភ្លៀង​នឹង​ទាបជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ហើយ​ភ្លើង​កក់ខែ​ធ្លាក់​តិចតួច ដោយ​តិចជាង​ឆ្នាំ​២០២៣ ជាមួយ​គ្នា​នឹង​បាតុភូតផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​កើត​ឡើងច្រើន៕