បន្ទាប់ពីបានឧបត្ថម្ភ ជំនួយដល់ កាកបាទក្រហមកម្ពុជា នៅថវិកា ១០០០ ដុល្លារ អង្ករ២០តោន មី១០០កេសតូច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញប័ណ្ណថ្លែងអំណរគុណ ដល់ឯកឧត្ដម បណ្ឌិត ឧកញ៉ា យូ សាម៉េត និងលោកជំទាវ ។

ក្រៅពីការថ្លែងអំណរគុណ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានជូនពរ
ដល់ឯកឧត្ដម បណ្ឌិត ឧកញ៉ា
យូ សាម៉េត និងលោកជំទាវ
បានក្របដោយប្រសិទ្ធពរបវរសួស្ដីមហាប្រសើរ
នឹងពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ។

ងាកមកលើFacebookផ្លូវការរបស់ឯកឧត្ដម បណ្ឌិតវិញបាន សរសេររៀបរាប់បែបនេះថា”នេះជាទឹកចិត្តសប្បុរសធម៌ផ្ទាល់ខ្លួនរបស់ខ្ញុំបាទជាមួយលោកជំទាវរបស់ខ្ញុំនិងកូនៗ ជួយគ្នានៅពេលប្រជាពលរដ្ឋមានបញ្ហាគ្រោះទឹកភ្លៀងជំនន់”៕

