អ្នកឧកញ៉ា លី ហួរ បរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ លី ហួរ គ្រុប និង​ជា​អនុប្រធានសមាគមឧកញ៉ាកម្ពុជា ​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ២ម៉ឺនដុល្លារ ជូន​ដល់កាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍ​ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹង​ប្រារព្វឡើង​ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន សមាគមជាតិមួយនេះ​នឹង​​ប្រើប្រាស់​ដើម្បី​បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហា​ប្រឈម​នានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាម​គោលការណ៍​គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំអ្នកឧកញ៉ា លី ហួរ​ ​​ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង​ភរិយា​ តែងតែចូលរួម​បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត​ផងដែរ៕