លោក សូ ណារ៉ូ  ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បង្ហាញ​រូប​ភ្ញៀវកិត្តិយស​ចូលរួម​ខួប​អាពាហ៍ពិពាហ៍ ៩ ឆ្នាំអ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

កាល​ពី​ថ្ងៃ ២០ មីនា ឆ្នាំ ២០២៤ កន្លង​ទៅ អ្នក​ឧកញ៉ា គិត ម៉េង ព្រមទាំង​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​គម្រប់ ៩ ឆ្នាំ​ទាំង​នៅ​ក្រុមហ៊ុន Royal Group និង​នៅ​គេហដ្ឋាន​របស់​អ្នក​ឧកញ៉ា​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ពេល​ព្រឹក​ដែល​រៀបចំ​នៅ​ក្រុមហ៊ុន​មាន​តែ​បុគ្គលិក​ក្រោម​បង្គាប់​ចូលរួម​ក្នុង​ខួប​អាពាហ៍ពិពាហ៍ អ្នកឧកញ៉ា គិត ម៉េង និង​អ្នកឧកញ៉ា ម៉ៅ ចំណាន តែ​បើ​នៅ​គេហដ្ឋាន​ពេល​ល្ងាច​វិញ សុទ្ធតែ​ថ្នាក់​អ្នក​មុខ​អ្នកការ និង​មន្ត្រី​រាជការ ព្រម​ទាំង​អ្នក​ជំនួញ​ជាដើម។ នេះ​បើ​តាម​រូបភាព​ដែល​លោក​ សូ ណារ៉ូ  ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ បង្ហោះ​លើ​បណ្ដាញ​សង្គម។

រូបភាព​នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ អ្នកឧកញ៉ា គិត ម៉េង និង​អ្នកឧកញ៉ា ម៉ៅ ចំណាន ពេល​នោះ​មាន​អ្នក​ឧកញ៉ា ហុង ពីវ,អ្នក​ឧកញ៉ា ទ្រី ភាព និង​អ្នក​ជំនួញ​ជាច្រើន​រូប​ភាព​ផ្សេង​ទៀត មក​ចូលរួម​អបអរ ព្រម​ទាំង​ទទួល​ទាន​អាហារ​ពេល​​ល្ងាច។ 

កម្មវិធី​មាន​ទាំង​ការ​ទទួល​ទាន​អាហារ​ជួបជុំគ្នា កាត់​នំ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍ ទាំង​ម្ចាស់​កម្មវិធី​គឺ​អ្នក​ឧកញ៉ា គិត ម៉េង ព្រមទាំង​អ្នកឧកញ៉ា ម៉ៅ ចំណាន រួម​ទាំង​ភ្ញៀវ​កិត្តិយស សុទ្ធតែ​បង្ហាញ​ទឹកមុខ​សើច​សប្បាយ​រីករាយ​ក្នុង​ឱកាស​ពិសេស​នោះ៕