ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្តេចតេជោ និងជាប្រធាន FASMEC បាននាំយករទេះទឹកអំពៅ១គ្រឿង និងរទេះលតឆា១គ្រឿងជូនដល់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ការនាំយកនូវរទេះទឹកអំពៅ និងរទេះលតឆាចំនួន២គ្រឿងជូនដល់រដ្ឋបាលខេត្តព្រះវិហារនេះជាអំណោយរបស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្រាប់ជួយដល់ SME ដែលមានជីវភាពខ្វះខាត។
សូមបញ្ជាក់ថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) តែងតែលើកទឹកចិត្ត និងយកចិត្តទុកដាក់ជាមួយម្ចាស់សហគ្រាសនានាដែលជាសមាជិក ជាពិសេសនៅតាមបណ្តាខេត្តនានា។
ក្រោមការដឹកនាំដោយផ្ទាល់ពីឧកញ៉ា តែ តាំងប៉ ដែលជាប្រធានតាមរយៈការរៀបចំកម្មវិធីសិក្ខាសាលាផ្សេងៗ នៅបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម៕



