នៅមុននេះបន្តិចក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានចេញលិខិត១ច្បាប់ ជូនលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានច្រានចោលការផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែល អត្ថាធិប្បាយដោយ ពិធីករល្បីឈ្មោះ មាស រិទ្ធី ជុំវិញករណីការមិនប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាំឲ្យប្រជាជន កម្ពុជាមានការយល់ច្រឡំនិងកំពុងផ្ទុះការវែកញែកពេញបណ្ដាញសង្គម។
ក្នុងលិខិតក្រសួងបានបញ្ជាក់ច្បាស់ថា ការចុះបញ្ជីសង្ក្រាន្ត ជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗនោះទេ។ ដើម្បី កាន់តែច្បាស់សូមអានលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងក្រោមនេះ៖

