មន្ទីរពហុព្យាបាល និងសម្ភពអរឃីត កោះពេជ្រ បានបើកដំណើរការជាង ៤ ឆ្នាំមកហើយ និងទទួលបានការជឿទុកចិត្តពីសំណាក់អ្នកជំងឺច្រើន ហើយពេលនេះ លោកស្រីឧកញ៉ា គួន ធីតា បានសម្រេចបើកដំណើរការសាខាថ្មីបន្ថែមទៀត។

កាលពីថ្ងៃអាទិត្យទី ២៤ ខែមីនា ឆ្នាំ ២០២៤ លោកស្រីឧកញ៉ា គួន ធីតា បានរៀបចំពិធីសូត្រមន្ត និងក្រុងពាលី លើករាសី នៅអគារ អរឃីតថ្មីស្ថិតនៅខណ្ឌសែនសុខ។ លោកឧកញ៉ា គួន ធីតា ក្នុងឱកាសសូត្រមន្ត បើកដំណើរការសាខាថ្មីនៃមន្ទីរពហុព្យាបាល និងសម្ភព អរឃីតសាខាសែនសុខ មានទឹកមុខស្រស់បំព្រង ហើយក៏មានវត្តមានគ្រួសារទាំងមូលក្នុងឱកាសនោះផងដែរ
មន្ទីរពហុព្យាបាល និងសម្ភព អរឃីតសាខាសែនសុខ មានសេវាព្យាបាល និងថែទាំផ្នែកសម្ភព រោគស្រី ត្រចៀក ច្រមុះ កុមារ និងសុខភាពគ្រួសារ។ សម្រាប់អាសយដ្ឋាន ផ្លូវលេខ 1007 ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រីឧកញ៉ា គួន ធីតា ជាម្ចាស់ម្នាក់នៃមន្ទីរពេទ្យអរឃីត ដែលមាន2សាខា គឺសាខាកោះពេជ្រ និងសាខាសែនសុខ ហើយក្រៅពីនោះ លោកស្រីឧកញ៉ា គួន ធីតា ក៏ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ថែមទៀតផង៕






