រោងមង្គលការលោក សុខ សង្វារ និងកូនស្រី ឧកញ៉ា កែវ មុំ ដែលជាម្ចាស់ក្រុមហ៊ុននំស្រួយលីលី បានរៀបចំបែបហោជាងប្រាសាទព្រះវិហាររបស់ខ្មែរ ដែលមានក្បូរក្បាច់រចនាល្អល្អះណាស់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការរក្សាបាននូវក្បាច់ខ្មែរយកមកលម្អរោងការ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន និងភ្ញៀវកិត្តិយសក្នុងកម្មវិធីផ្ទាល់។ មង្គលការមួយនេះ រៀបចំបានយ៉ាងប្រណីតឥតខ្ចោះ ហើយផ្ទៃជញ្ចាំងក៏ជាម៉ូដបែបបុរាណដូចជញ្ចាំងប្រាសាទផងផង។
គួរបញ្ចាក់ថាលោក សុខ សង្វារ និងកូនក្រមុំ អ៉ឹង ឈីវលី បានរៀបចំមង្គលការតាមបែបខ្មែរបុរាណ ដោយមានពិធីផ្សេងៗច្រើនហូរហែ។
មិនត្រឹមជ្រើសការតុបតែងបែបខ្មែរនៅរោងជ័យឡើយ គូស្វាមីភរិយាយគូនេះ ក៏បានជ្រើសថត Pre-Wedding នៅខ្មែរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខ្មែរឲ្យភ្ញៀវស្គាល់ផងដែរ៕