CEO ធនាគារកាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ បន្តជាប់ឆ្នោតក្នុងសមាសភាពក្រុមប្រឹក្សាសមាគមធនាគារនៅកម្ពុជា ឆ្នាំ២០២៤​-២០២៥

ជុំវិញ​ឧកញ៉ា

សមាគមធនាគារនៅកម្ពុជា ​​បាន​​ចេញ​សេចក្តីប្រកាសព័ត៌មាន​ស្តីពី​មហាសន្និបាត​ប្រចាំឆ្នាំ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ក្រុមប្រឹក្សាភិបាលថ្មី សម្រាប់​អាណត្តិទី១០ ឆ្នាំ២០២៤-២០២៥ កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយ​ក្នុង​នោះ​ លោក រ័ត្ន សោភ័ណ ​​បាន​​​​​​ជាប់​ជា​ប្រធានសមាគម ខណៈ​ដែល​លោក Raymond Sia Say Guan ​​នាយកប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា របស់​អ្នកឧកញ៉ា ពុង ឃាវសែ បន្ត​ជាប់ក្នុង​សមាសភាពក្រុមប្រឹក្សា និង​​ជាប់​ជា​អនុប្រធាន​សមាគម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Raymond Sia Say Guan ​​នាយកប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា (ខាងឆ្វេង)

​តាម​សេចក្តីប្រកាសព័ត៌មាន​ សមាសភាពក្រុមប្រឹក្សា ទាំង១២រូប ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០ ឆ្នាំ២០២៤-២០២៥ រួមមាន៖

១៖ លោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជា (ប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី)
២៖ លោក Raymond Sia Say Guan ជាអនុប្រធានសមាគមធនាគារនៅកម្ពុជា (ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ)
៣៖ លោក ហាន ប៉េងក្វាង ជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា (អគ្គនាយកនៃធនាគារ វីង ខេមបូឌា ម.ក)
៤៖ លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិចាត់តាំង នៃធនាគារ អេស៊ីលីដា ភិអិលស៊ី)
៥៖ លោក Mr. Zhiger Atchabarov ជាសមាជិកក្រុមប្រឹក្សា (នាយកប្រតិបត្តិការ នៃ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់)
៦៖ លោក ឌិត សុចល ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា)
៧៖ លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ)
៨៖ លោក Ong Ming Teck ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិ នៃធនាគារ កម្ពុជាសាធារណៈ ភិអិលស៊ី)
៩៖ លោក ប៉ែន មករា ជាសមាជិកក្រុមប្រឹក្សា (អគ្គនាយក នៃធនាគារឯកទេស អង្គរកាពីតាល)
១០៖ លោកស្រី ឌិត នីតា ជាសមាជិកក្រុមប្រឹក្សា (ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា)
១១៖ លោក ប៉ិល រ៉េមីស៊ីសុផុន ជាសមាជិកក្រុមប្រឹក្សា (ប្រធានសមាគមសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា)
១២៖ លោក គា បូរាណ ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អេ អឹម ខេ)

លោក Raymond Sia ដែលជាអតីតប្រធានសមាគមធនាគារនៅកម្ពុជា អាណត្តិទី៩ ឆ្នាំ២០២២-២០២៣ បានថ្លែង​អំណរគុណដល់សមាជិកក្រុមប្រឹក្សា និងក្រុមការងារលេខាធិការដ្ឋានទាំងអស់ និងបានកោតសរសើរពីការចូលរួមចំណែក និងការលះបង់ក្នុងការគាំទ្រដល់សមាជិក និងវិស័យធនាគារនៅកម្ពុជា។

ចំណែកឯ​លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារនៅកម្ពុជា ដែល​ទើប​ជាប់ឆ្នោត​ថ្មី បាន​ថ្លែង​អំណរគុណ​ដល់​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​សមាជិក​ក្រុមប្រឹក្សាទាំងអស់ ចំពោះ​ការ​ដឹកនាំ​ប្រកបដោយ​ភាពស្វាហាប់ និងរឹងមាំ​ក្នុង​រយៈពេល​០២ឆ្នាំមកនេះ និងបាន​អបអរសាទរ​ជូន​ក្រុមប្រឹក្សា​ថ្មី​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ។

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារនៅកម្ពុជា ដែល​ទើប​ជាប់ឆ្នោត​ថ្មី

សមាគមធនាគារនៅកម្ពុជា គឺជាសមាគម​វិជ្ជាជីវៈក្នុងស្រុក និង​ធ្វើ​ប្រតិបត្តិការ​មិនស្វែងរក​ប្រាក់​ចំណេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅកម្ពុជា និងការការពារ​ផល​ប្រយោជន៍​ស្របច្បាប់​របស់​សមាជិក។ សមាគម​ធនាគារ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ដោយមានការសហការ​យ៉ាង​មានភាព​ជិតស្និទ​ជាមួយ​អាជ្ញាធរ សមាគម អង្គការ ឬ​ស្ថាប័ន​ក្នុងស្រុក និង​អន្តរជាតិ ហើយ​បម្រើ​សេវាកម្ម​ជា​ច្រក​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំង​នោះ ដើម្បី​សម្រេច​បេសកកម្ម​របស់​សមាគម៕