ឧកញ៉ា តែ តាំងប៉ និងឧកញ៉ា ស៊ីន ឃីម រៀបចំពិធីជួបជុំ ពិសារអាហារសាមគ្គីជាមួយសមាជិក សមាជិកាSMEនៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC និងឧកញ៉ា ស៊ីន ឃីម អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានរៀបចំពិធីជួបជុំ ពិសារអាហារសាមគ្គី ជាមួយសមាជិក សមាជិកាSME នៅស្រុកកំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរៀបចំពិធីជួបជុំ អាហារសាមគ្គីនេះគឺជាការជួបជុំមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលខាងមុខនេះ ប្រកបដោយក្ដីរីករាយ និងភាតរភាព ជាមួយសមាជិក សមាជិការបស់SME កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

សូមជម្រាបជូនថា សមាគមមូលនិធិសម្ដេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តែងតែយកចិត្តទុកដាក់ជាមួយសមាជិក សមាជិកា តាមរយៈការរៀបចំសិក្ខាសាលាផ្សេងៗ ជួបជុំពិសារអាហារសាមគ្គី ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនង ការចែករំលែកចំណេះដឹងថ្មីៗ និងចំណុចខ្វះខាតដល់សមាជិកទូទាំងប្រទេស៕