អ្នកឧកញ៉ា លាង ម៉េង ប្ដេជ្ញាបន្តរៀបចំមហាព្រឹត្តិការណ៍​ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ឱ្យបរទេសទទួលស្គាល់លើឆាកអន្តរជាតិ ដូចក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស 

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​​អ្នកឧកញ៉ា លាង ម៉េង ដែលជាក្រុមហ៊ុនខ្មែរពិតៗអ្នកបោះដៃជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់ឱ្យល្បីរន្ទឺខ្ទរខ្ទារលើឆាកអន្តរជាតិ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បាន​ផ្ដួចផ្ដើមធ្វើឱ្យ​មហាព្រឹត្តិការណ៍​ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រដូវកាលទី៣ កាន់តែអស្ចារ្យប្រជុំនូវកីឡាករល្បីៗជួរមុខទាំងជាតិ និងអន្តរជាតិ យ៉ាងកក្រើកបន្តទៀត​នៅ​​ភូមិកោះគរ សង្កាត់រកាខ្ពស់ ​​ក្រុងតាខ្មៅ ខេត្តកណ្តាល។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងមហាព្រឹត្តិការណ៍ដ៏កក្រើករដូវកាលទី៣ នេះដែរ ​អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​​​មាន​ប្រសាសន៍​ថា៖ “ទស្សនីយភាព​ដ៏អស្ចារ្យថ្មីៗនេះ គឺជាសមិទ្ធផលជោគជ័យមួយ ក្នុងការលើកមុខមាត់ខ្មែរ​ឱ្យពិភពលោកបានស្គាល់​កាន់តែច្បាស់។ ហើយដរាបណា បងប្អូនជនរួមជាតិនៅតែបន្តគាំទ្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងចង់ឃើញវិស័យគុនខ្មែរ  ដែលជាមរតរបស់ដូនតាយើង កាន់តែល្បីថែមទៀត ក្រុមហ៊ុន ជីប ម៉ុង នឺងនៅតែរក្សាជំហរច្បាស់លាស់ក្នុងការជ្រោមជ្រែងគ្រប់រូបភាពលើវិស័យគុនខ្មែរ និង​វិស័យ​កីឡាជាច្រើនទៀតរបស់កម្ពុជាឱ្យរីកចម្រើនសុះសាយដល់ឆាកអន្តរជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត ។

អ្នកឧកញ៉ា សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រូបនេះបញ្ជាក់បន្ថែមថា៖ «ចក្ខុវិស័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ  ប្រឹងប្រែងអស់រយៈពេលជាង ១៤ឆ្នាំ ផលិតភេសជ្ជៈគុណភាពកម្រិតស្តង់ដារពិភពលោក ចេញពីប្រទេសកម្ពុជា ឬ “Made in CAMBODIA” ឱ្យបរទេសបានស្គាល់  ក៏ដូចគ្នាទៅនឹងការផ្ដួចផ្ដើមមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ជាច្រើនរដូវកាលកន្លងមកនេះដែរ គឺដើម្បីគុនខ្មែរ លេចមុខមាត់កាន់តែខ្លាំងឡើងៗទាំងក្នុងប្រទេស និងលើសង្វៀនអន្តរជាតិ។» 

អ្នកឧកញ៉ា លាង ម៉េង បន្ថែមថាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រឹងប្រែងគ្មានលោះថ្ងៃ ទាំងក្នុងច្រវាក់ផលិតកម្ម ទាំងការរៀបចំបណ្ដុះបណ្ដាលធនធានមនុស្ស យុវជន វិស្វករជំនាញខ្មែរ ការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងចក្រដ៏ទំនើបចុងក្រោយរបស់ពិភពលោក រហូតសម្រេចបាននូវការបញ្ជៀតខ្លួនជាបណ្ដើរៗ ដាក់លក់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ដាក់តាំងលក់ ក្នុងទីផ្សារប្រទេសក្នុងតំបន់អាស៊ាន គឺប្រទេសសិង្ហបុរី និងទទួលបានការវាយតម្លៃ ផ្ដល់ពានរង្វាន់ជាហូហែរ។ ដូច្នេះ  ខ្មែរ ប៊ែវើរីជីស  ក្នុងនាមយើងជាអ្នកជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់នៅកម្ពុជា យើង​បានចំណាយថវិការខ្ទង់លានដុល្លារ ដើម្បីបង្កើតមហាព្រឹត្តិការណ៍ធំៗ ថ្មីៗ ឱ្យកីឡាករគុនខ្មែរបាន​ចូលរួម​ប្រកួត ហ្វឹកហាត់កាន់តែខ្លាំង ថែមទាំងរួមចំណែកបង្កើតកីឡាករគុនខ្មែរជំនាន់ក្រោយទៅប្រកួតនៅឆាកអន្តរជាតិ ដែល​ធ្វើឱ្យឈ្មោះគុនខ្មែរលេចធ្លោកាន់តែខ្លាំងនៅលើពិភពលោក”។  

ភេសជ្ជៈប៉ូវកម្លាំង WURKZ បាន​ជួយគុនខ្មែរច្រើនជាងគេនិងដំបូងគេបង្អស់ ហើយ​ WURKZ មិនត្រឹមតែជួយគុនខ្មែរ​ឱ្យល្បី​រន្ទឺលើ​ឆាក​អន្ដរជាតិទេ តែបាននាំយកកីឡាករអន្ដរជាតិល្បីៗមកប្រកួតលើសង្វៀនលំដាប់អន្តរជាតិ WURKZ សេនា​គុន​ខ្មែរយ័ន្ត៨ទិស ដើម្បីឱ្យអ្នកគាំទ្រគុនខ្មែរ បានឃើញពីភាពអស្ចារ្យរវាងកីឡាករគុនខ្មែរ និងកីឡាករអន្តរជាតិផងដែរ៕