អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញាចូលរួមជំរុញ វិស័យសិល្បៈ កម្ពុជា ឱ្យចូលឆាកអន្ដរជាតិបើជាប់ជាប្រធាន សមាគមសិល្បករខ្មែរអាណត្តិថ្មី

ជុំវិញ​ឧកញ៉ា

លោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន បានឈរឈ្មោះជាប្រធាន សមាគមសិល្បករខ្មែរ នៅអាណត្តិថ្មីនេះ ជាមួយឆន្ទៈ ពិតប្រាកដចង់ជួយសិល្បករខ្មែរឱ្យមានមុខ មានមាត់នៅលើឆាកអន្ដរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី បានរំលឹកដល់ប្រវត្តិនៃការចូលសិល្បៈរបស់ខ្លួនថា ព្រោះតែក្ដីស្រលាញ់វិស័យមួយនេះតាំងពីតូចមក ទើបធ្វើឱ្យលោកស្រី កាលពី២០ឆ្នាំសម្រេចចិត្តឈានជើងចូលលើវិថីសិល្បៈកម្ពុជា។ តែកាលនោះមិនសូវមានពេលច្រើន ទើបមិនសូវបានចេញក្រៅ ប៉ុន្តែនៅតែមានចិត្តស្រលាញ់ និងចូលចិត្តច្រៀងលេងដដែល។ ខណៈដែលបច្ចុប្បន្នកូន ៗរបស់លោកស្រីក៏ធំអស់ហើយអាចមានពេលបន្ដិចបន្ដួចចង់ចូលរួមចំណែកជួយសង្គម និងវិស័យសិល្បៈកម្ពុជា ឡើងវិញ។

លោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍បន្ថែមថា ៖“សិល្បករយើងគ្រប់ជំនាន់សុទ្ធតែមានសក្តានុពល មានបទពិសោធន៍ និងទេពកោសល្យល្អ រួមទាំងអ្នកឧកញ៉ាខ្លួនឯងផងដែរ ថ្វីត្បិតមិនបានចូលសាលាសិល្ប: ប៉ុន្តែមានទឹកចិត្ត មាននិស្ស័យស្រឡាញ់វិស័យសិល្ប: មានកិច្ចការងារច្រើនដែលយើងត្រូវចូលរួមធ្វើនិងគាំទ្រ”។

ចំពោះចក្ខុវិស័យ បើសិនជាលោកស្រី អ្នកឧកញ៉ា ជាប់ឆ្នោតធ្វើជាប្រធានសមាគមសិល្បករខ្មែរ នឹងប្ដេជ្ញាចូលរួម គ្រប់វិស័យទាំងអស់ តាមដែលអាចធ្វើទៅរួច ក្នុងន័យជំរុញវិស័យមួយនេះឱ្យបានប្រសើរឡើងបន្ថែមទៀតហើយក៏ អាចជ្រៀតចូលក្នុងឆាកអន្ដរជាតិផងដែរ៕