សមាគមឧកញ៉ាកម្ពុជា ប្រកាសរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅចុងខែមេសានេះ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់ខ្លួន នៅរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាដិនស៊ីធី។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមឧកញ៉ាកម្ពុជា ដែលចុះហត្ថលេខាដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមឧកញ៉ាកម្ពុជា គោលបំណងនៃសន្និបាតលើកទី១នេះ គឺ ធ្វើឡើងដើម្បីរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សកម្មភាព និងទិសដៅផែនការ ឆ្នាំ២០២៤ ព្រមទាំងឆ្នាំបន្តបន្ទាប់ទៀត និងការប្រកាសបន្ថែមសមាសភាព ក្រុមប្រឹក្សាភិបាលមួយចំនួន លើសមាសភាពក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ជាពិសេសគឺជាជួបជុំមហាគ្រួសារឧកញ៉ា ដើម្បី បង្កើតទំនាក់ទំនងគ្នា និងពិសាអាហារ សាមគ្គី។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខណៈដែលពេលនោះមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ២៧រូប និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល (ប្រធានសមាគម)៕