នៅក្នុងឱកាសដែលអ្នកឧកញ៉ា លី យ៉ុងផាត់ បានក្លាយជា សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន, អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ សូមផ្ញើលិខិតជូនពរ និងអបអរសាទរ ដែលអ្នកឧកញ៉ា បានមានឱកាសចូលបំពេញកិច្ចការងារនេះ។
សមាជិកសមាគមឧកញ៉ាកម្ពុជាទាំងអស់ យល់ឃើញថា តួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមនិងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ មោះមុតរបស់ អ្នកឧកញ៉ាប្រធាន ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងមនុស្សធម៌នានា។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ាប្រធាន និងលោកស្រី អ្នកឧកញ៉ា ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕