អ្នកឧកញ៉ា ឧកញ៉ា ចំនួន៥រូប ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

តាមរយៈការព្រះរាជក្រឹត្យនេះ បានសម្រេចតែងតាំង ផ្ដល់ឋានៈជាទីប្រឹក្សា និងជាជំនួយការសម្ដេចតេជោចំនួន៧៤រូប។ ក្នុងនោះសម្រាប់ទីប្រឹក្សាដែលមានឋានៈស្មើទេសរដ្ឋមន្ដ្រីចំនួន៩រូប, ទីប្រឹក្សាមានឋានៈស្មើរដ្ឋមន្រ្ដីចំនួន៤៥រូប ដោយមានសមាសភាព អ្នកឧកញ៉ា លី ឃុនថៃ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងឧកញ៉ា ហ្វាក់គី សែចិន ,ទីប្រឹក្សាមានឋានៈស្មើរដ្ឋលេខាធិការចំនួន ១៤រូប ដោយមានសមាសភាព អ្នកឧកញ៉ា លី សេងឃាង និងអ្នកឧកញ៉ា ចាប ហុងលី, បន្ថែមទៀតនោះមានទីប្រឹក្សាមានឋានៈស្មើ អនុរដ្ឋលេខាធិការចំនួន៤រូប និងទីប្រឹក្សា១រូប ជំនួយការមួយរូបផងដែរ។
សូមជម្រាបជូនថា ការតែងតាំងទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នេះធ្វើឡើងក្រោយពីសម្ដេចតេជោ បានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤៕


