ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្គរកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានចេញសារលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលទទួលបានការបោះឆ្នោតគាំទ្រជា អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៥។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធស្រូវអង្គរកម្ពុជា និងក្នុងនាមលោកឧកញ៉ានិងភរិយា ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងបំផុត និងសូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តប្រកបដោយមនោសញ្ចេតនាគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យមហាប្រសើរ ជូនចំពោះ ឯកឧត្តម សូមទទួលបានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំស្ថាប័នកំពូលរបស់ជាតិ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត និងជាត្រីវិសយបង្ហាញផ្លូវនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមស្មារតីបង្រួបបង្រួមជាតិនៃដំបូលសន្តិភាពដែលជាសមិទ្ធផលដ៏មហិមារបស់ឯកឧត្តម នាំមកនូវឧត្តមប្រយោជន៍ជាតិ វឌ្ឍនភាពលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយអភិបាល ថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។