កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកជំទាវឧកញ៉ា ហាក់ ណៃបាននាំយកថវិកាចំនួន១០០លានរៀលរបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេង អភិវឌ្ឍន៌ ជួយដល់ជនរងគ្រោះរលំអគារក្នុងខេត្តព្រះសីហនុម្ដងរួចមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវឧកញ៉ាបណ្ឌិត បានថែមទាំងកំពុងតែកៀរគរសប្បុរសជនផ្សេងទៀត ហើយបច្ចុប្បន្នឃើញមាន ទាំងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទជាច្រើនបានចូលរួមជាមួយលោកជំទាវ។
តាមរយៈផេក”លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង” ដែលជាផេកផ្លូវការរបស់លោកជំទាវបណ្ឌិត ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ ដែលបានចូលរួមជួយដល់ជនរងគ្រោះដោយសាររលំអគារក្នុងខេត្តព្រះសីហនុ តាមរយៈលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង មានរាយនាមដូចខាងក្រោម៖
១/ លោកជំទាវ គឹង ចាន់ឌី គន់ គីម ចំនួន៥ពាន់ដុល្លារ
២/ ព្រះភិក្ខុ ហេង សុខហឿង វត្តភូមិទ្រា ស្រុក ក្រូចឆ្មារចំនួន២០ម៉ឺនរៀល
៣/ ព្រះភិក្ខុ បេប សុភារម្យ ខេត្តព្រៃវែង ចំនួន២០ម៉ឺនរៀល
៤/ លោក ម៉ាន់ ហាក់ សិល្បៈករចម្រៀងបុរាណ ចំនួន២០ម៉ឺនរៀល
៥/ ព្រះអង្គពិធីការវត្តស្រះឃ្លាំង ចំនួន៣០ម៉ឺនរៀល
៦/ ព្រះភិក្ខុ សេដ្ឋា ប៉ែន ចំនួន២០ម៉ឺនរៀល
៧/ ព្រះភិក្ខុ បាន់ សាម៉េន សាលាអន្តរជាតិ ១០០ដុល្លារ
៨/ ព្រះមហា សែន ពិសិដ្ឋ ១០០ដុល្លារ
៩/ លោក ម៉ៅ ជីប៉ូ ៤០០ ០០០ រៀល
១០/ ព្រះភិក្ខុ យឹង ស៊ាម ១លានរៀល
១១/ ព្រះគ្រូជិន សាវន គ្រូសូត្រឆ្វេងវត្តនាគវ័ន ៣០ម៉ឺនរៀល
១២/ ឧបាសិកា លាង ណៃគីម ៥០ដុល្លារ
១៣/ ឧបាសក ម៉ាន់ យ៉ាន ២០ម៉ឺនរៀល
១៤/ ឯកឧត្តម ស៉ីង ចាន់ទ្វី ២០ម៉ឺនរៀល
១៤/ វត្តចន្ទនារាម២០មុឺនរៀល
១៥/ វត្តទំពូង២០មុឺនរៀល
១៦/ វត្តអង្គតាប៉ុក២០មុឺនរៀល(វត្តនៅក្នុងស្រុកឧដុង្គទាំងបី)
១៧/ ព្រះគ្រូវិន័យធរស្រុកម៉ាឡៃ Sin Sopheap វត្តរតនៈម៉ាឡៃ ១លានរៀល
តាមការលើកឡើងពីប្រភពខាងលើ ចំពោះថវិកាដែលទទួលបានក្រុមការងាររបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នឹងយកទៅប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោថ្ងៃនេះតែម្ដង៕