លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោកជំទាវឧកញ៉ា គង់ សំណាង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំបុគ្គលិកលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ។

ក្នុងឱកាសដ៏រីករាយនេះដែរ លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលរួមមានសកម្មភាពដូចជា លេងទាញព្រ័ត្រ លេងបោះអង្គញ់ វាយក្អម ព្រមទាំងការទទួលទានអាហារសាមគ្គីអបអរឆ្នាំថ្មី ផងដែរ។
សូមជម្រាបថា ដើម្បីជាការអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ បុរី វិមានសំណាង ក៏មានប្រូម៉ូសិនដ៏អស្ចារ្យមិនធ្លាប់មាន ពោលគឺលោកអ្នកនឹងទទួលយកឱកាសចំណេញផ្ទួនៗជាមួយការផ្តល់ជូនដ៏សន្ធឹកសន្ធាប់ ពីបុរី វិមានសំណាង ដែលរួមមានដូចជា៖ ១)ទទួលបានការដេគ័របន្ទប់មេគ្រួសារមួយឈុត, ២)ទទួលបានប្រព័ន្ធការពារសត្វកណ្តៀរ និង ៣)ទទួលបានសាទែនទឹកចំណុះ 1500L។

បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលស័ក្តសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕















