ឧកញ៉ា អ៊ាវ ម៉េង បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ាវ ម៉េង អគ្គនាយកក្រុមហ៊ុន EM Construction Import Export Co.,Ltd. បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមក ឧកញ៉ា អ៊ាវ ម៉េង តែងតែចូលរួម​បរិច្ចាគទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ជូន​ដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខ​រាជរដ្ឋាភិបាល ព្រម​ទាំង​បានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៣ កន្លងទៅ លោកឧកញ៉ា ក៏បានចូលរួមជាមួយកាកក្របាទក្រហមកម្ពុជា ចំនួន១ម៉ឺនដុល្លារផងដែរ។

សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹង​ប្រារព្វឡើង​ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាស​ធាតុ»។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន សមាគមជាតិមួយនេះ​នឹង​​ប្រើប្រាស់​ដើម្បី​បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហា​ប្រឈម​នានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និង​ងាយរងគ្រោះបំផុត តាម​គោលការណ៍​គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕