លោកស្រី ទេព កូលាប ត្រូវបានគេស្គាល់ថា ជាសាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភ្នំពេញ អន្ដរជាតិ ។

លោកស្រី ទេព កូលាប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រី ឧកញ៉ា ទេព កូលាប ត្រូវបានគេស្គាល់ថា ជាស្រ្ដីមួយរូបដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ជាតិ រហូតទទួលបានមេដាយស្ថាបនាជាតិថ្នាក់មាសផងដែរ។ បន្ថែមពីនោះ លោកស្រីឧកញ៉ា ក៏ធ្លាប់ទទួលបានការបំពាក់គ្រឿងឥស្សរិយយស ជាអ្នកដែលមានស្នាដៃល្អ នៅក្នុងការបំពេញការងារ និងបានកសាងសមិទ្ធផលនានាជាច្រើនទៀត៕
