ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ដ៏ធំមួយរបស់ប្អូនថ្លៃ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានប្រារព្វធ្វើឡើងរយៈពេល ២ថ្ងៃពេញ នៅថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២៤។

កម្មវិធីសិរីមង្គលនេះ ប្រារព្វធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។ កូនប្រុសនាម គៀន ការីបូ ត្រូវជាប្អូនប្រុសបង្កើតរបស់លោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង ភរិយារបស់អ្នកឧកញ៉ា ទ្រី ភាព ជាគូនឹងកូនស្រីនាម គ្រី ម៉ូរីកូ ដែលត្រូវបានគេដឹងថាជាកូនអ្នកអភិជនមួយរូបផងដែរ។
ពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាតិមួយចំនួន និងអ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការជាច្រើន ដែលក្នុងនោះរួមមានដូចជា សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, លោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, លោកស្រី ទាង អេង ភរិយាលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកស្រី ថុង ធីតា ភរិយាអ្នកឧកញ៉ា លីម ប៊ុណ្ណា រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។










រូបភាព៖ OneMemory